(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៩នាក់ (លទ្ធផលបញ្ជាក់ដោយPCR), អ្នកជាសះស្បើយចំនួន ៣០នាក់ និងអ្នកស្លាប់ថ្មីចំនួន ៤នាក់ (២នាក់ អត់បានចាក់វ៉ាក់សាំង) ។