ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហគ្រិនសន្តិភាពចាប់ដៃគ្នាអភិវឌ្ឍន៍គម្រោងលំនៅឋានធម្មជាតិ បន្ទាប់ពីរដ្ឋាភិបាលបើកប្រទេសឡើងវិញ

ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រុមសហគ្រិនសន្តិភាពមួយក្រុមកាលពីថ្ងៃទី២ ៧ខែវិច្ឆិកាឆ្នាំ២០២១ បានរួមគ្នាប្រកាសសម្ភោធ គម្រោង ដីឡូតិ៍លំនៅឋានធម្មជាតិ «ថម មី វីសា»ដែលមានទីតាំងស្ថិតនៅភូមិទំពួង ឃុំមានជ័យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។
លោក ដេត វណ្ណៈ សហស្ថាបនិកសហគ្រិនសន្តិភាព និងជាសមា ជិកក្រុមប្រឹក្សាភិបាលរបស់ P.E Investment បានលើកឡើង ថា ការវិនិយោគតំបន់នេះគឺ ក្នុងគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យ នឹងជួយដល់ប្រជាពលរដ្ឋអាចមានលំនៅឋានទទួលបានប្រាក់ចំនិញភ្លាមៗពីការវិនិយោគនេះ។
លោកបានមានប្រសាសន៍ថា ក្រុមសហគ្រិនសន្តិភាពមិនត្រឹមតែ វិនិយោគលើអចលនទ្រព្យទេ គឺ មានផែនការជាច្រើន ក្នុងការអភិវឌ្ឍន៍ ហើយក្រៅពីប្រាក់ចំនេញពួកយើងនឹងចូលរួមការងារមនុស្សធម៌ទៀត សព្វថ្ងៃនេះការបើកប្រទេសឡើងវិញមិនត្រឹមតែអ្នកវិនិយោគខ្មែរទេ សូម្បីតែបរទេសក៏គេចាប់អារម្មណ៍ប្រទេស កម្ពុជាផងដែរ។
លោកបន្ថែមថា «យើងផ្សារភ្ជាប់និងអតិថិជនមួយចំនួនចង់បានការរស់នៅបែបធម្មជាតិ ដូចនៅក្នុងបុរីដែរ ហើយគម្រោងយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីធ្លាធំទូលាយ ដែលផ្តល់ជូនដល់ប្រជាពលរដ្ឋឲ្យជម្រើសច្រើន អាចទទួលបានដី សម្រាប់សង់លំនៅស្ថានដែលជាការវិនិយោគពិតប្រាកដនៅកម្ពុជា »។
សម្រាប់ លោក ប៉ាត់  ចំណាន ស្ថាបនិកសហគ្រិនសន្តិភាព បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបពួកយើងជាសហគ្រិនសន្តិភាព រួមគ្នាមកអភិវឌ្ឍន៍តំប ន់នេះ ក្រោមពាក្យស្លោក សន្តិភាព អភិវឌ្ឍន៍ ចែករំលែក ដល់ប្រជាពលរដ្ឋ ហើយរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត។
លោកបានបន្តទៀតថា« ក្រុមសហគ្រិនរបស់យើងគឺបានគិតគូរដល់ប្រជាពលរដ្ឋច្បាស់លាស់ មុនមកវិនិយោគតំបន់នេះ ពោល ជាការិនិយោគច្បាស់ មិនមានតែលើក្រដាសនោះទេ ហើយគម្រោងយើងមានជម្រើស ការ បង់ រំលោះ ១០០ភាគរយ បង់ផ្តាច់ និងបង់ពាក់កណ្តាល ដោយគ្មានការប្រាក់ ដែលនេះបង្ហាញឲ្យឃើញពីការគិតគួរពីលទ្ធភាពរបស់ប្រជាជនយើង គម្រោងយើងសន្សំទ្រព្យ គឺមិនសន្សរឿងនោះទេ» ។
លោកបានបន្ថែមថា នៅឆ្នាំ២០២២ខាងមុខនេះ ក្រុមសហគ្រិនសន្តិភាព នឹងបន្តវិនិយោគគម្រោងទី២មួយទៀតនៅរាជធានីភ្នំពេញ ដែលនឹងរួមចំណែកយ៉ាងធំធេង ជាមួយនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ។
គម្រោងដីឡូតិ៍ធម្មជាតិ ថម មី វីសា ដែលមានទីតាំងស្ថិតនៅភូមិទំពួង ឃុំមានជ័យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺនេះ នឹងរំលេចជាសួនច្បារដ៏ស្រស់ស្អាត មានផាសុខភាព ជាតំបន់មានសក្តានុពលមានរោងចក្រឧស្សាហកម្មច្រើន មានសាលារៀន មន្ទីរពេទ្យ និងវត្តអារាមផងដែរ ។