ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រងការចោទថា ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​លើ​ទំហំ​ដី​៣០ ​ហិតាគ្របដណ្តប់​ទៅលើ​ព្រៃកោងកាង

ខេត្តព្រះសីហនុ: លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ត្រូវបាន​លាតត្រដាង​រឿង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីចំនួ ន​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​លើ​ទំហំ​ដី​៣០​ហិតា គ្របដណ្តប់​ទៅលើ​ព្រៃកោងកាង​។

មន្ត្រីនៅខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់សារព័ត៌មាន  ដេលីខ្មែរកាលពីថ្ងៃចន្ទទី២៩ខែវិច្ឆិកាថា ភាពមិន​ប្រក្រតី​របស់​លោក ចេង ស្រុង ក្នុង​រឿង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​លើ​ទំហំ​ដី​៣០​ហិកតា គឺបាន គ្របដណ្តប់​លើដី​ព្រៃកោង កាងស្ថិត​នៅក្នុង​ភូមិ​ព្រៃ​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសី ហនុ។

មន្ត្រីខាងលើលើកឡើងថា ចំពោះភាពមិនប្រក្រតីនេះ​ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ ព្រោះបានប៉ះពាល់ដល់ ដីអភិរក្សរបស់ ដែលប៉ុន្មានឆ្នាំមុខចៅហ្វាយខេត្តចាស់ លោក យន្ត មីន ធ្លាប់បានយកបង្គោលទៅដាំ ដើម្បីរក្សានឹងអភិរក្សព្រៃកោងកាងនេះផងដែរ។

​ចំណែកអ្នកភូមិ​ព្រៃ​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុបានលើកឡើងថា  ទីតាំង​ដែល​លោក ចេង ស្រុង ចេញ​ប័ណ្ណកម្មសិទ្ធិ​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​យ៉ាង​ស្រួលៗ​នោះ ជា​តំបន់​ព្រៃកោងកាង ជា​តំបន់​អភិរក្ស​ជីវចម្រុះ​នៅក្នុង​ភូមិ​ព្រៃ​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​​មន្ត្រីរាជការ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ បាននិយាយថា មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ត្រូវបាន​បណ្តាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ ប៉ុន្តែមិនឃើញមានចំណាត់ការពីប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនៅឡើយទេ​។

លើសពីនេះពួកគាតនិយាយថា ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី មិនទាន់​ចាត់​វិធានការ​ណាមួយ​ទៅលើ​លោក ចេង ស្រុង នៅ ឡើយ​ទេ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ក៏​មិន​ទាន់​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចេង ស្រុង នោះដែរ​។

មន្ត្រីខាងលើបញ្ជាក់ថា ហេតុដូច្នេះហើយ​ទើប​លោក ចេង ស្រុង ដប្រធាន​មន្ទីរ និង​លោក សេង សុខ​ណាក់ អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ពិនិត្យ​ឯកសារ​រួម​សហការ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រីស្និទ្ធ​និង​លោក ចេង ស្រុង បាននិយាយថា ដោយសារ​អាង​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​នេះហើយ ទើប​លោក ចេង ស្រុង ហ៊ាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​មាន​ភាពមិនប្រក្រតី​ឲ្យ​អ្នកមានលុយ មាន​អំណាច​និង​ឪពុកមា​របស់​ខ្លួន​ជាច្រើន​ប័ណ្ណ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

សារព័ត៌មាន  ដេលីខ្មែរ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ មិនទាន់បានសុំការបំភ្លឺ ​លោក ចេង ស្រុង ដែលរងការចោទប្រកាន់ រឿងចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​លើដីព្រៃកោងកាងនេះនៅឡើយទេ។

ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការស្នើសុំអោយ លោកទេសរដ្ឋមន្រ្តី ឱមយិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាដាក់ការស៊ើបអង្កេតពាក់ព័ន្ធករណីលោកប្រធានមន្ទីររូបនេះផង ព្រោះ បានប៉ះពាល់លើដីព្រៃកោងកាងរបស់រដ្ឋ៕

ដោយ:ដេលីខ្មែរ