ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា វណ្ណ សុខហេង និងសហការី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំទាំងអស់ នៅថ្ងៃទី៣ខែធ្នូនេះបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបុគ្គលដែល៖មានការអប់រំនិងចំណេះដឹងខ្ពស់ ទាំងផ្នែករដ្ឋបាល សេដ្ឋកិច្ច ការទូត និងយោធាមានសមត្ថភាពសម្របសម្រួលការងារទាំងក្នុងចំណោមយុវជន និងរវាងយុវជន និងរៀមច្បងដទៃទៀតបានដឹកនាំការងារមនុស្សធម៌ និងសុខាភិបាលប្រកបដោយភាពជោគជ័យ និងសាទរស្វាគមន៍ពីសំណាក់ប្រជាជន ជាពិសេសក្នុងការទប់ស្កាត់និងព្យាបាលជំងឺកូវីដ-១៩ដ៏កាចសាហាវ។
លើសពីនេះឯកឧត្តម បានចូលរួមដោយផ្ទាល់ក្នុងការការពារបូរណភាពទឹកដី និងអង្គព្រះមហាក្សត្រមានសុខភាពល្អ កាយសម្បទារឹងមាំ និងអាចអត់ធន់គ្រប់កា រងារមានចរិតលក្ខណៈល្អ សុភាព រាបសារ រួសរាយរាក់ទាក់ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ជាពិសេសមានប្រវត្តិដូច សម្តេចតេជោ គឺមិនបោះបង់ចោលកូនចៅ សហការី និងប្រជាជននៅគ្រប់កាលៈទេសៈ ទោះបីជាត្រូវប្រឈមនឹងឧបសគ្គ ឬការគំរាមកំហែងរបស់គូប្រជែង ឬសត្រូវយ៉ាងណាក៏ដោយ

គួររំលឹកថា គុណសម្បត្តិធំបំផុតឯកឧត្តម គឺ មានទំនាក់ទំនងល្អជាមួយតំណាងកម្មករ និយោជិត និងអ្បកវិនិយោគជានិមិត្តរូបនៃអំពើល្អ និងការខិតខំតស៊ូនឹងការងារជាកូនជាចៅជាស្វាមីជាឪពុក និងជាបងគំរូ នៃសង្គមកម្ពុជា ជាពុទ្ធសាសនិកជនដ៏ស្មោះស្ម័គ្រ និងជាអ្នកមានបេះដូងទូលាយចំពោះការគោរព ប្រណិប័តន៍ ប្រពៃណី ជំនឿ និងសាសនា នានាមានបទពិសោធន៍ និងស្នាដៃលេចធ្លោក្នុងការងារគណបក្ស និងទំនក់ទំនងអន្តរជាតិផងដែរ។