ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (ប្រសូតថ្ងៃទី២ ខែមករា គ.ស ១៩៤៤, ចូលព្រះទិវង្គតថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១) គឺអ្នកនយោបាយកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុនិងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាព្រះប្រធានគណបក្សរាជានិយមមួយនៅកម្ពុជាដែលមានឈ្មោះថាគណបក្សហ៊្វុនស៊ិនប៉ិចហើយបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦។
ព្រះអង្គម្ចាស់ រណឫទ្ធិគឺជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យប្រូវេនហើយបានផ្តើមអាជីពព្រះអង្គជាអ្នកស្រាវជ្រាវនិងសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេសបារាំង។ ព្រះអង្គបានចុះចូលជាមួយហ៊្វុនស៊ិនប៉ិចក្នុងឆ្នាំ១៩៨៣ ហើយបានក្លាយជាប្រធានបុគ្គលិកនិងជាអង្គមេបញ្ជាការនៃកងទ័ពជាតិសីហនុ (Armée nationale sihanoukiste)។
ព្រះអង្គក៏បានក្លាយជាអង្គលេខាធិការហ៊្វុនស៊ិនប៉ិចនៅឆ្នាំ១៩៨៩ ហើយជាប្រធានបក្សនៅឆ្នាំ១៩៩២។ ក្រោយពីហ៊្វុនស៊ិនប៉ិចបានឈ្នះឆ្នោតនៅឆ្នាំ១៩៩៣, គណបក្សព្រះអង្គក៏បានទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យកម្ពុជានាពេលនោះមាននាយករដ្ឋមន្រ្តីចំនួនពីររូប។
ព្រះអង្គម្ចាស់ រណឫទ្ធិគឺជាសហនាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាហើយសម្តេចហ៊ុន សែនគឺជាសហនាយករដ្ឋមន្រ្តីទីពីរ។ ក្នុងនាមជានាយករដ្ឋមន្រ្តីទីមួយ ព្រះអង្គបានលើកកម្ពស់ផលប្រយោជន៍អាជីវកម្មនៅកម្ពុជាទៅដល់មេដឹកនាំនៅតាមតំបន់ប្រទេសនិងបានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ព្រះអង្គបានត្រឡប់មកប្រទេសកម្ពុជាវិញនៅខែមីនា ឆ្នាំ១៩៩៨ ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចព្រះអង្គនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨។ នៅពេលគណបក្សហ៊្វុនស៊ិនប៉ិចបានចាញ់ការបោះឆ្នោតឆ្នាំ១៩៩៨ សម្តេច រណឫទ្ធិបានប្រឆាំងជំទាស់ទៅនឹងលទ្ធផលការបោះឆ្នោត, នៅខែវិច្ឆិកា ឆ្នាំ១៩៩៨ ព្រះអង្គក៏បានក្លាយជាប្រធានរដ្ឋសភា។
ព្រះអង្គត្រូវបានគេមើលឃើញថាជាអ្នកដែលអាចស្នងរាជ្យបន្តជាព្រះមហាក្សត្រកម្ពុជាពីសម្តេចព្រះសីហនុ ក៏ប៉ុន្តែនៅឆ្នាំ២០០១ ព្រះអង្គបានប្រកាសថាទ្រង់មិនមានចំណាប់អារម្មណ៍លើការស្នងបន្តរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គឡើយ។
ក្នុងនាមជាព្រះប្រធានរដ្ឋសភា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំបួននៃក្រុមប្រឹក្សារាជបល្ល័ង្ក។ នៅឆ្នាំ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានសម្រេចជ្រើសរើសសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡើងគ្រងរាជសម្បត្តិ បន្តពីសម្តេចព្រះសីហនុ។
នៅខែមីនា ឆ្នាំ២០០៦ សម្តេចក្រុមព្រះបានលាលែងពីតំណែងជាព្រះប្រធានរដ្ឋសភាហើយនៅខែតុលា ឆ្នាំ២០០៦ ព្រះអង្គត្រូវបានលាលែងពីប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ នៅខែបន្ទាប់ ព្រះអង្គបានបង្កើតគណបក្សនរោត្តម រណឫទ្ធិ (គនរ)។
នៅឆ្នាំ២០១៤ ព្រះអង្គបានបង្កើតគណបក្សតូចមួយឈ្មោះថាគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ មុនពេលចុះចូលជាមួយហ៊្វុនស៊ិនប៉ិចម្តងទៀតក្នុងខែមករា ឆ្នាំ២០១៥។ ក្រោយមក ព្រះអង្គក៏ត្រូវគេបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចវិញ។