សម្តេចក្រឡោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបាន គាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។
នៅក្នុងសារលិខិតរផ្ញើជូនជនរួមជាតិ នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០ ២១ម្តេច ស ខេង ថ្លែងថា”ខ្ញុំមានសេចក្តីសោមនស្សសូមជម្រា បជូន បងប្អូនជនរួមជាតិមេត្តាជ្រាបថា ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាស ន្និបាត និង សន្និបាតរបស់គណប ក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។
លើសពីនេះសម្តេចថា”ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន” ៕