ភ្នំពេញ៖ក្រុមពលរដ្ឋបានចោទក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ រំលោភដីសហគមន៍នៅភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោជាង៧ហិកតា តាមបណ្តោយផ្លូវ៦០ម៉ែត្រនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ការចោទប្រកាន់នេះ ស្របពេលដែលក្រុមប្រជាពលរដ្ឋរាប់រយនាក់ បានប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ ដោយចោទ ក្រុមហ៊ុន ING Holding របស់លោកឧកញ៉ាអ៊ឹង ប៊ុនហ៊ូវ ថា បានរំលោភដីស ហគមន៍ស្ថិតនៅភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោ ជាង៧ហិកតា មានទីតាំងតាមបណ្តោយផ្លូវ៦០ម៉ែត្រស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលពេលនេះ បានកាត់ចូលរាជធានីភ្នំពេញ។
ក្រុមប្រជាពលរដ្ឋបានគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត មេត្តា ជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ផង ដោយរឿងនេះ បានអូសបន្លាយរយៈពេលជាច្រើនឆ្នាំមកហើយ ។
ក្រុមប្រជាពលរដ្ឋបាននិយាយថា នេះមិនមែនជាការតវ៉ាលើកទី១ នោះទេ គឺបានអូសបន្លាយរយៈពេលជាច្រើនឆ្នាំមកហើយនៅតែមិនទាន់បានដោះស្រាយបញ្ចប់ឡើយ ទោះបីជាមានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ។
ប្រជាពលរដ្ឋានបញ្ជាក់ថា ទីតាំងដីស ហគមន៍ភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោ ដែលមានទំហំជាង៧ហិ កតា នៅជាប់មហាវិថីសម្ដេចតេជោហ៊ុនសែនឬយើងហៅថាផ្លូវ៦០ម៉ែត្រ គឺប្រជាពលរដ្ឋ បានកាន់កាប់និងគ្រប់គ្រងប្រើប្រាស់អាស្រ័យផលតាំងពីឆ្នាំ១៩៨ ០។
រហូតមកដល់បច្ចុប្បន្ននេះ ជម្លោះមានរយៈពេលជាង៣០ឆ្នាំមកហើយ ដោយប្រជាពលរដ្ឋទាំងអស់ បានបង្កើតជាគណៈកម្មការចំនួន ១២នាក់និងប្រជាពលរដ្ឋសរុបចំនួន៣៥០គ្រួសារ គឺ បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតលក់ដីសហគមន៍ភូមិស្ទឹងជ្រៅចំណុចបឹងជីភោ ដើម្បីយកថវិកាមកប្រើប្រាស់សម្រាប់ធ្វើការអភិវឌ្ឍក្នុងសហគមន៍ភូមិស្ទឹងជ្រៅ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដាក់លូ សាលារៀននិងមណ្ឌលសុខភាព ដែលជាសំណូមពរសេចក្ដីត្រូវការរបស់ប្រជាពលរ្ដឋទាំងអស់និងលោកគ្រូ អ្នកគ្រូ ក្នុងភូមិស្ទឹងជ្រៅ ។
កន្លងទៅរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យប្រជាពលរដ្ឋជាគណៈកម្មការនិងប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ លក់ដីសហគមន៍ភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោ នេះ តាមរយៈលិខិត លេខ៥៨៥ ស.ជ.ណ.ផ.ក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០ ១៦ និងលិខិតលេខ៩៦៧ ស.ជ.ណ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០ ១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ប្រជាពលរដ្ឋបានលើកឡើងថា មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្តាល បានចាត់តាំងមន្ត្រីជំនាញដោយសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ ដើម្បីចុះទៅអង្កេតវាស់វែងទីតាំងដីសហគមន៍ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលប៉ុ ន្តែក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានប្រើប្រាស់កម្លាំងសន្តិសុខរបស់ខ្លួនហាមឃាត់មន្ត្រីជំនាញនិងមន្ត្រីរដ្ឋបាលក្រុងតាខ្មៅដៃមិនអនុញ្ញាតឲ្យចុះវាស់វែងលើទីតាំងដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅ ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាលឡើយ ។
ក្រោយមកខាង រដ្ឋបាលខេត្តកណ្តាល បានបង្កើតក្រុមការងារដើម្បី ចុះពិនិត្យជាក់ស្តែងលើទីតាំងដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅ ហើយក្រុមការងារចម្រុះបានចុះពិនិត្យជាក់ស្ដែង លើទីតាំងដីសហគមន៍ភូមិស្ទឹងជ្រៅ ត្រូវបានក្រុមហ៊ុន ING Hold ing របស់លោកឧកញ៉ាអ៊ឹង ប៊ុនហ៊ូវ នេះរំលោភយកដីទៅធ្វើប័ណ្ណកម្មសិទ្ធិនៅរាជធានីភ្នំពេញ ដោយមានចេញបណ្ណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ របស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ទៅវិញ ។
ក្រុមប្រជាពលរដ្ឋទាំងអស់បានស្នើសុំកាត់ឆ្វៀលដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅដែលមានទំហំជាង៧ហិកតារ នៅចំណុ ចបឹងជីភោ និង សុំឲ្យរដ្ឋបាលខេត្តកណ្តាលនិងមន្ត្រីពាក់ព័ន្ធ អនុ វត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធ ភាពខ្ពស់ ។
ក្រសួងមហាផ្ទៃក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើលិខិតមួយច្បាប់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជម្រាបមកលោកអភិបាលខេត្តកណ្តាល ដោយក្រសួងមហាផ្ទៃស្នើឲ្យ លោកអភិបា លខេត្តកណ្តាល ត្រូវចាត់ចែងអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនិងគោលការណ៍ណែនាំដែលក្រសួងមហាផ្ទៃបានចេញកន្លងមក ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្រុមប្រជាពលរដ្ឋទាំងអស់បានលើកដៃសំពះ ពីចម្ងាយស្នើសុំឲ្យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយក្តីអនុគ្រោះ ៕