លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ក្នុងឱកាសដ៍មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃពិធីខួបកំណើត៦៧ ឈានចូល៦៨ ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកឧកញ៉ា និងភរិយា ផ្ញើសារថា” ខ្ញុំបាទនិងក្រុមគ្រួសារ សូមគោរពបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តសិទ្ធទាំងឡាយក្នុងលោក សូមព្រះមេត្តាប្រទានប្រសិទ្ធពរជ័យ សិរីសួស្តី បវរមហាប្រសើរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ បញ្ញាឈ្លាសវៃ”។
លើសពីនេះ សូមគោរពជូនពរ សម្តេចកិត្តិបណ្ឌិត សូមសម្រេចជោគជ័យក្នុងការបំពេញសកម្មភាពការងារមនុស្សធម៌ ដ៍ឧត្តុង្គឧត្តម និងដឹកនាំការងារកាកបាទក្រហមទទួលបានជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជាតិ និងមនុស្សជាតិជាសកល។