ភ្នំពេញ: ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុងជាលើកដំបូងជាស្រ្តីខ្មែរ អាយុ២៣ឆ្នាំ និងមានផ្ទៃពោះ ១៥សប្ដាហ៍ ដែលបានធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសហ្គាណា(អាហ្វ្រិកខាងលិច)ឆ្លងកាត់ទីក្រុងឌូបៃ រួចបន្តជើងហោះ ហើរនៅព្រលានយន្តហោះទីក្រុងបាងកក ប្រទេសថៃ។