ភ្នំពេញ៖យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ចុះបង្រ្កាបបទល្មើសរំលោភទន្រ្ទានដីព្រៃលិចទឹកតំបន់បឹងទន្លេសាប បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្ត បន្ទាយមានជ័យបានប្រមូលយកដីចំនួន១៥០ហិកតានៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យសម្រាប់កងទ័ពបង្កបង្កើនផលនិងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។