ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន A24 នៅទីក្រុងភ្នំពេញដោយលោកថ្លែងថា អំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពីបម្រាមឬទណ្ឌកម្មថ្មីដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជា។
អ្នកនាំពាក្យបានលើកឡើងថា យើងបានជជែកអំពីកិច្ចខិតខំប្រឹងប្រែងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពីបម្រាមឬទណ្ឌកម្មថ្មីដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជាកាលពីមួយសប្តាហ៍មុនរួមមានបម្រាមលក់អាវុធអោយកម្ពុជា និងការរឹតបន្តឹងការនាំចេញថ្មី។
អ្នកនាំបាក្យរូបនេះបានបដិសេធអំពីការផ្តល់មូលដ្ឋានទ័ពជើងទឹកអោយទៅកងទ័ពចិនផងដែរ ដោយលោកអះអាងថា គ្មានកងទព័ជើង ទឹកចិននៅ កំពង់ផែររាមនោះទេ លើកលែងតែកម្មករចិន ដែលគ្រប់គ្រងការ សាងសង់កំពង់ផែរទឹកជ្រៅ នោះតែប៉ុណ្ណោះ។៕