ភ្នំពេញ៖ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ សេរី កុសល និងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់បានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ សេរី កុសល បានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ហើយពិធីនេះធ្វើឡើងនៅក្នុងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ខែធ្នូនេះ។
ការជ្រើសតាំងនេះធ្វើឡើង ក្នុងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានសម្រេចជា ឯកច្ឆ័ន្ទគាំទ្រ សម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តីនិងជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។
អ្នកតំណាងរាស្រ្តខាងលើបានផ្ញើសារថា សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស័្មគ្រ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិកាកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសដែលឯកឧត្តមទទួលបានការទុកចិត្តជាឯកច្ឆ័ន្ទជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ សេរី កុសល បានបន្ថែមថា«សូម ឯកឧត្តម សមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រុមយុវជនគណបក្សទាំងក្នុង និងក្រៅប្រទេសប្រកបដោយ ភាពសម្បូររុងរឿង និងជោគជ័យជានិច្ចនិរន្តរ៍តរៀងទៅ»។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូម ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។