ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និង​លោកជំទាវ​ បានផ្ញើ​សារគាំទ្រ លោក​​​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​​ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

ភ្នំពេញ៖ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និង​លោកជំទាវ​ ព្រមទាំងបុគ្គ​លិកក្រោមឱវាទទាំងអស់ បានផ្ញើ​សារគាំទ្រ លោក​​​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​​ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោក ឧកញ៉ា ឆាយ សុធា បានផ្ញើ​សារគាំទ្រ លោក​​​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​​ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ហើយ​ពិធីនេះធ្វើ​ឡើង​នៅក្នុង​លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ខែធ្នូនេះ។

ការជ្រើសតាំងនេះធ្វើ​ឡើង ក្នុង​​​លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​បានសម្រេចជា ឯកច្ឆ័ន្ទគាំទ្រ សម្ដេច​​​តេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តីនិងជ្រើសតាំង លោកបណ្ឌិត​​​​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។​

លោកឧកញ៉ា​​បាន​ផ្ញើ​សារថា សូមគោរពជូនពរ និងអបអរសាទរដោយស្មោះ​ស័្មគ្រ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិកាកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសដែលឯកឧត្តមទទួលបានការទុកចិត្តជាឯកច្ឆ័ន្ទជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោកឧកញ៉ាបាន​​បន្ថែមថា«សូម ឯកឧត្តម សមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រុមយុវជនគណបក្សទាំងក្នុង និងក្រៅប្រទេសប្រកបដោយ ភាពសម្បូររុងរឿង និងជោគជ័យជានិច្ចនិរន្តរ៍តរៀងទៅ»។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូម ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។