ភ្នំពេញ៖ ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ llខូ អិលធីឌី រងការចោទពីអតិថិជនខ្លួនថា បានបញ្ចប់កិច្ចសន្យាទិញដីនិងផ្ទះដែលក្រុមហ៊ុនបានលក់ជូនអតិថិជនទាំងបំពានច្បាប់ ហើយពួកគាត់បានស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុគួរពិនិត្យមើលករណីបំពានច្បាប់របស់ក្រុមហ៊ុនខាងលើនេះផង។
អតិថិជនរបស់ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ ខូ អិលធីឌី មួយចំនួនកាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ ដោយសុំលក្ខណ្ឌមិនបញ្ចេញឈ្មោះ ដោយលើកឡើងប្រហាក់ប្រហែកគ្នាថា ក្រុមហ៊ុន បុរី ប៊ូយ៉ុងរបស់កូរ៉េ ដែលមានទីតាំង ស្ថិតនៅផ្សារអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញបានលក់គម្រោងឲ្យអតិថិជនសាងសង់ជាច្រើនឆ្នាំហើយ មិនបញ្ចប់គម្រោងធ្វើឲ្យគម្រោងគាំងមិនដំណើរការរួចសុំបញ្ចប់កិច្ចសន្យាតែឯង រួចក្រុមហ៊ុនធានាសងសំណងចំនួន 4,25 %នៃតម្លៃទិញលក់ផ្ទះសរុបទៅវិញ។
អតិថិនខាងលើបានរៀបរាប់ថា ករណីនេះខាងអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរមានវិធានការលើក្រុមហ៊ុនបុរី ប៊ុយ៉ុង របស់កូរ៉េ ដែលបានបំពានច្បាប់នេះផង ហើយបើមិនដោះស្រាយជូនពួកគាត់ទេ នឹងតតាំងគ្នាទៅតាមផ្លូវច្បាប់ ព្រោះក្រុមហ៊ុននេះមានចេតនាបញ្ចប់គម្រោងទាំងពំពានច្បាប់លើអតិថិជនតែម្នាក់ឯង។
ការប្រតិកម្មរបស់អតិថិជនក្រុមហ៊ុន បុរី ប៊ូយ៉ុងខាងលើធ្វើឡើង ខណៈសេចក្តីជូនដំណឹងមួយរបស់ក្រុមហ៊ុនចុះថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ មានខ្លឹមសារថា ក្រុមហ៊ុនបានលក់ប្រភេទផ្ទះល្វែងប្រភេទផ្ទះវីឡានិងប្រភេទផ្ទះជូនអតិថិជននាពេលបច្ចុប្បន្នក្រុមហ៊ុននិងបញ្ចប់កិច្ចសន្យាទិញដីនិងផ្ទះដែលក្រុមហ៊ុនបានលក់ជូនអតិថិជនកន្លងមកក្រុមហ៊ុនធានាសងប្រាក់ដែលបានទទួលពីអតិថិជនដែលបានបង់មកឲ្យក្រុមហ៊ុនក្នុងនោះមានទំហំទឹកប្រាក់ដែលបង់មកក្រុមហ៊ុនបូកសរុបបន្ថែមចំនួន 4,25 %នៃតម្លៃទិញលក់ផ្ទះសរុបហេតុដូច្នេះលោកលោកស្រីមេត្តាជ្រាបលើការជូនដំណឹងដោយការអធ្យាស្រ័យសូមលោកលោកស្រីទទួលនូវការគោរពពីយើងខ្ញុំ។
ប៉ុន្តែទោះយ៉ាងណា ក្រុមអតិថិជនរបស់ ក្រុមហ៊ុន បុរី ប៊ូយ៉ុង ខាងលើបានបញ្ជាក់ថា ពួកគាត់មិនសុខចិត្តឲ្យក្រុមហ៊ុនមកបញ្ចប់កិច្ចសន្យាតែឯងនោះដែរ ព្រោះប្រទេសយើងមានច្បាប់មិនអាចបំពានច្បាប់កម្ពុជាបានទេ ទោះជាជនជាតិណាក៏ដោយ ហេតុដូច្នោះស្នើសុំឲ្យក្រុមហ៊ុនខាងលើត្រូវគោរពតាមច្បាប់និងអនុវត្តតាមកិច្ចសន្យាដែលបានព្រមព្រៀងកន្លងមក។
លើសពីនេះពួកគាត់បន្ថែមថា សូមឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមមេត្តាពិនិត្យមើលករណីក្រុមហ៊ុនកូរ៉េនេះផង បើមិនដូច្នោះទេ អតិថិជនជាជនជាតិខ្មែរនឹងរងគ្រោះដោយសារតែការទូទាត់សំណងមិនមានតុល្យភាពនោះទេ។
ដោយ៖ដេលីខ្មែរ