ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រតិភូសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា(CPMEC)ដឹកនាំដោយឧកញ៉ា កែវ មុំ ទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

ភ្នំពេញ:កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្ សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២ខែធ្នូនេះបានទទួលជួបសំណេះ សំណាលពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដឹកនាំដោយលោកជំទាវឧកញ៉ា កែវ មុំ ប្រធានស្តីទី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកតាមចង្កោមការងារនីមួយៗមួយចំនួនទៀត។
កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងរំលឹកអំពីសាវតានៃការបង្កើតសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ដោយព្រះរាជក្រឹត្យនាឆ្នាំ២០០៥ ជាយន្តការជំនួយរបស់សភាពាណិជ្ជកម្ម ដែលមានវិសាលភាពគ្របដណ្តប់មីក្រូសហគ្រាសជាង ៥០ម៉ឺននៅទូទាំងប្រទេសកម្ពូជាហើយធ្វើសកម្មភាពដើម្បីបម្រើផលប្រយោជន៍ដល់មុខរបរ និងមីក្រូសហគ្រាស ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច ជួយបង្កើនធនធានមនុស្ស និងការបង្កើតអាជីពតាមរយៈមុខរបរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានស្តីទី និង លោក ហោ សេរីវឌ្ឍន៍ អនុប្រធានសភាមុខរបរ បានជម្រាបជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី និងអង្គប្រជុំទាំងមូល អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាដែលCP MEC កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
ក្នុងនោះលោកជំទាវឧកញ៉ាបានរាយការណ៍អំពីការរៀបចំការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាភិបាលសភាមុខរបរនាពេលខាងមុខ និងស្នើសុំការគាំទ្រនិងចូលរូមពិនិត្យលើបច្ចេកទេសពីទេសរដ្ឋមន្ត្រីដល់ការរៀបចំបោះឆ្នោតខាងលើ ដោយសារ សភារមុខរបរនិងមីក្រូសហគ្រាសកម្ពុជានាពេលកន្លងមកស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលដែលនាពេលនេះគឺក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ជាអាណាព្យាបាល។

កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវក្តីរីករាយដែលបានឃើញនូវវឌ្ឍនភាព នៃការត្រៀមការររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់ CPMEC និងបានណែនាំចំនុចមួយចំនួនដើម្បីជាគន្លឹះក្នុងការប្រតិបត្តិកាងារ និងដោះស្រាយបញ្ហាប្រឈមផងដែរ។

បន្ថែមពីនេះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឲ្យពិនិត្យលក្ខខណ្ឌនៃការជ្រើស រើសសមាជិក នីតិវិធីក្នុងការអនុវត្តន៍ការងារ និងឯកសារគតិយុទ្ធនានា ដែលអាចត្រូវកែសម្រួលដើម្បីពេលអនុវត្តន៍ការងារទទួលបានជោគជ័យ ស្របទៅនឹងគោលបំណងនៃការបង្កើតសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា (CPMEC) ។