ភ្នំពេញ៖ មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្តែងការគួសម និងគោរពជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ជូនចំពោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
មន្ត្រីរាជការក្រសួង បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ដែលថែរក្សាទឹកដីនៃព្រះរាជាវណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕