ខេត្តសៀមរាប:តាមរយៈលិខិតមិត្តអ្នកអានបានផ្ញើមកការិយាល័យសារព័ត៌មា នដេលីខ្មែរ នៅថ្ងៃទី៥ខែមករានេះបង្ហាញថាខេត្តសៀមរាបមានសៃវៀនជល់មាន់ ដើម្បីបង្ហាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាក់ទាញចំណូលចូលហោ ប៉ៅ របស់លោកអធិការក្រុងសៀមរាប។
បើតាមសេចក្ដីរាយការណ៍នៅរសៀលថ្ងៃទី 3 ខែមករា ឆ្នាំ2022បានឲ្យដឹងថា នៅជិតវត្តជ្រាវ ស្ថិតនៅក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាបមានបើកសៃវៀនបញ្ជល់មាន់ យ៉ាងធំ។
ម្ចាស់សៃវៀនបញ្ជល់មាន់មានឈ្មោះ ម៉ាប់មកពីភ្នំពេញ បានរួមគំនិតផ្ដួចផ្ដើម ជាមួយលោក យិន ថាវ ជាប៉ូលិសនិងឈ្មោះទីម្នាក់ទៀតជាអ្នកមើលការងារ គ្រប់គ្រងនៅក្នុងវង់ល្បែង សុីសង ជំនួសមុខឲ្យមេល្បែងដែលមានឈ្មោះម៉ាប់ សំខាន់គឺ លោក យិន ថាវ តួនាទីជាប៉ូលិសអ្នកកាងពលរដ្ឋបានសួរទៅលោកស្នងការថា តើល្បែងស៊ីសង ដែលឡើងនៅក្នុងនៅក្នុងក្រុងសៀមរាប លោកបានជ្រាបអត់ មេល្បែងកាងធំជាងគេគឺឈ្មោះវ៉ាន់។