ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតអ្នកអាន: មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទ”ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយសេរី”

រតនគិរី:ក្នុងសារមួយផ្ញើមកការិយាល័យសារព័ត៌មាន ដេលីខ្មែរបានឲ្យដឹងថា មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទថា”ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយ ឈ្មួញម្នាក់នេះមានខ្នងបង្អែកជាមន្ត្រីធំនៅក្នុងស្នងការនគរបាលខេត្តរតនគិរី ជាអ្នកការពារ និងជួយអន្តរាគមន៍គ្រប់ពេលវេលា ទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនឡើងវិញបន្ទាប់ពីមានការផ្អាកមួយរយៈកន្លងមកនោះ។

សំបុត្រសារខាងលើបង្ហាញថា ក្នុងនោះក៏មានមន្ត្រីធំ និងសមត្ថកិច្ចពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ មករា​ នេះផងដែរ ទើបគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានចាត់វិធានការបង្ក្រាបឈ្មួញរូបនេះបានឡើយ។

ជាពិសេសលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ និងលោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ មានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា​ នេះដឹកជញ្ជូនឈើទៅស្រុកយួន​។

លើសពីនេះ មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវនិយាយថា ចាប់តាំងពីអំឡុងចុងខែធ្នូឆ្នាំ២០២១ រហូតមកដល់ពេលនេះឈ្មួញឈ្មោះ មករា បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតចេញទៅវៀតណាមតាមច្រកអូរយ៉ាដាវយ៉ាងពេញទំហឹង។

ករណីនេះបើ ប្រសិនបើគ្មានការបើកដៃ និងរួមសហការពីសំណាក់លោក ខឹម ចិត្រា នាយការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវនិងលោក កែវ តាយ នាយរងនគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវនោះទេ​គឺឈ្មួញឈ្មោះ មករា នេះមិនអាចដឹកជញ្ជូនឈើប្រណីតចេញទៅវៀតណាមបានទេ។

ចំណែក លោក ថា​វ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីព្រមទាំងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីកំពុងរក្សានូវភាពស្ងៀមស្ងាត់ដោយទុកឲ្យឈ្មួញឈ្មោះ មករា​ នេះដឹកជញ្ជូនឈើទៅវៀតណាមយ៉ាងរលូន។

ព័ត៌មាន ស្និទ្ធនិងលោកវរសេនីយ៍ឯក ខឹម ចិត្រា នាយប៉ុស្តិ៍នករបាលអន្តោប្រវេសន៍ច្រកទ្វារអូរយ៉ាដាវ ស្រុកអូរយ៉ាដាវខេត្តរតនគិរី បានបញ្ជាក់ថា ការដែលលោក ខឹម ចិត្រា ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តគឺដោយសារមានខ្នងបង្អែកការពារដ៏រឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។

ប្រជាជននៅខេត្តរតនគិរីនិងមន្ត្រីរាជការភាគច្រើន បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញឈ្មោះ មករា នេះជាបន្ទាន់ផង ព្រោះឈ្មួញម្នាក់នេះល្បីខាងមានខ្នងបង្អែកជាមន្ត្រីធំ ជាអ្នកការពារនៅក្នុងខ្នងការដ្ឋាននគរបាលខេត្តរនតគិរី។

សារព័ត៌មាន ដេលីខ្មែរ មិនទានអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធនៅឡើយទេ។ ជាក់ស្តែងសូម្បីតែលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ពួនសម្ងំស្ងាត់ឈឹងផងដែរ ខណៈដែលឈ្មួញឈ្មោះ មករា​ ដឹកជញ្ជូនឈើចេញទៅវៀតណាមដោយសេរីនេះ។