ភ្នំពេញ៖ មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាផ្សារ និងហាងលក់ទំនិញនានាស្ថិតក្នុងខេត្បូងឃ្មុំ និងខេត្តក្រចេះនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ មុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់។
បន្ទាប់ពីបានធ្វេីការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃេីញទំនិញមិនអនុលោមចំនួន ១០៣.១០គីឡូក្រាម ដាក់ចរាចរនៅលេីទីផ្សារ។ បន្ទាប់ពីបានរកឃេីញទំនិញខូចគុណភាពខាងលេី មន្ត្រីជំនាញបានធ្វេីការដកហូតយកមករក្សាទុកដេីម្បីកម្ទេចចោល និងបានធ្វេីការពិន័យអន្តរការណ៍ ព្រមទាំងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាកលក់ទំនិញមិនអនុលោម៕