ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងការងារណែនាំឱ្យរោងចក្រសហគ្រាសទាំងអស់ជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតឱ្យបានគ្រប់គ្នា

ភ្នំពេញ÷ លោក​​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់កម្ម​ករនិយោជិតជ្រាបអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញនិងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទរៀបចំការចាក់វ៉ាក់សាំង​​ដូសជំរុញដល់កម្មករនិយោជិតរបស់ខ្លួននៅតាមទីតាំងរោងចក្រសហគ្រាសឬអនុញ្ញា​តឱ្យកម្មករនិយោជិតបានទៅចាក់វ៉ាក់សាំងដូសជំរុញ។

លោក​រដ្ឋមន្រ្តី​​​មានប្រសាសន៍ថា« ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវបំពេញព័ត៌មាននការចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រhttps://si​cms.mlvLgov.kh ផងដែរ។ បន្ថែមពីនេះទៀត ម្ចាស់ ឬនាយករោងចក សហគ្រាស ត្រូវតែជំរុញបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរមានសមត្ថ​កិច្ច»។

លើសពីនេះមាន​​នៅតាមទីតាំងដែលបានកំណត់ព្រមទាំងផ្តល់នូវការឈប់សម្រាក១ថ្ងៃ ដោយ​​​មានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករ និយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីប្រយុទ្ធនិង​ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។