តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លឹបអធិរាជស Real Madrid ពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែខ្លួនត្រូវប្រកួតបាល់ជំនួសការទៅចូលរួមបុណ្យសពឪពុក ។
Ronaldo អាយុ៣២ឆ្នាំ ធ្លាប់មានបញ្ហាជាមួយឪពុកដោយសារតែឪពុកជាអ្នកប្រមឹក ។ លោកវេជ្ជបណ្ឌិត Fafe មានប្រសាសន៍ថា ដោយសារតែ Ronaldo មិនបានទៅចូលរួមពិធីបុណ្យសពរបស់ឪពុកហ្នឹងហើយទើបគេពិបាកចិត្តយ៉ាងខ្លាំង ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «Ronaldo ពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែគេមិនបានទៅចូលរួមពិធីបុណ្យសពរបស់ឪពុកគេ ហើយត្រូវប្រកួតបាល់ជំនួសវិញ ។ គេមិនបានលាឪពុកមុនពេលស្លាប់ ហើយក៏មិនដែលនិយាយរកគ្នាតាំងពីយូរណាស់មកហើយ» ។
គួរបញ្ជាក់ថា នៅក្នុងប៉ុន្មានខែចុងក្រោយនេះគេឃើញថា Ronaldo លេងធ្លាក់ជើង ហើយថែមទាំងទទួលបានការពិន័យមិនឲ្យចូលប្រកួត៥លើកទៀតកាលពីសប្តាហ៍មុន ៕