ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ប្តេជ្ញាថែរក្សាសន្តិភាព និងសមិទ្ធផលជាតិ​ ដែលនាំមកដោយសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖​ សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ត្រូវបានបង្កើតឡើង នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងប្រមូលផ្តុំអ្នកមានវិជ្ជាជីវៈដូចគ្នា ដើម្បីផ្សព្វផ្សាយព័ត៌មានដល់មហាជន សម្រាប់ធ្វើសេចក្តីសម្រេចចិត្តប្រចាំថ្ងៃ។

សមាគមន៍ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចែករំលែកបទពិសោធការងារ ដល់សមាជិកគ្រប់រូប ដែលកំពុងបំពេញតួនាទីរបស់ខ្លួន ដើម្បីចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ដោយទទួលស្គាល់នូវបំណង និងឆន្ទៈខាងលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស លេខ៥៣៨ ព.ម ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុញ្ញាតឲ្យបើកដំណើរសមាគម ដោយមានឈ្មោះជាភាសាខ្មែរថា សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ និងជាភាសាអង់គ្លេស Association Electronic Media of MSJ ។

សមាគមប្តេជ្ញាចូលរួម និងគាំទ្រ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេស គោលនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នឹងតែបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលជាតិនានា ដែលបានមកដោយកម្រ និងមិនដែលមានក្នុងប្រវិត្តិដ៏កម្សត់របស់ព្រះរាជាណាកម្ពុជា ក្នុងរយៈពេលជាច្រើនរយឆ្នាំកន្លងហើយ ក្រោយពីការធ្លាក់ចុះនៃចក្រភពអង្គរ៕