ភ្នំពេញ÷ លោក លាង សុផេង អគ្គនាយកក្រុមហ៊ុនត្រាស់គ្លូ ប៊ល សឺវីស បានថ្លែងបញ្ចាក់ក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីព្រឹកថ្ងៃទី ១៥ ខែមករានេះថា រយៈពេល១៤ឆ្នាំមកនេះក្រុមហ៊ុនត្រាស់គ្លូប៊លសឺវីសបានវិនិយោគអភិវឌ្ឍខ្លួនដោយជោគជ័យនៅកម្ពុជា។
លោកបានលើកឡើងថា ក្រុមហ៊ុនត្រាស់គ្លូប៊លសឺវីស ជាក្រុមហ៊ុនឈានមុខគេផ្នែកពត៌ មានវិទ្យា (អាយធី)ដែលជាការវិនិយោគរបស់កូនខ្មែរសុទ្ធសាទ ដែលមានសេវា កម្មផ្នែក-banking solution : core banking, Switching, ATM, VTM, STM, money counter – digital security solution – Business manage ment solution – enterprise network solution and design-Call center solution-Printing solution for business applica tion- Wireless solution -UPS -server and Storage soltion – PABX/ IPhone-structure cabling : network ,telephone system , fiber optic, CCTV – Data Center- computers – maintenance support 24×7។
លោកអគ្គនាយកក្រុមហ៊ុនបានអះអាងទៀតថា ដោយការធ្វើការអភិវឌ្ឍន៍ឥតឈប់ឈរនេះហើយទើប រយះ ពេល១៤ឆ្នាំកន្លងមកក្រុមហ៊ុនបានកសាងកេរ្តិ៍ឈ្មោះទំនុកចិត្តកសាងក្រុមបំរើសេវាកម្មនិងបុគ្គលិកមានជំនាញ។ដូចជាផ្នែកជាងមានសញ្ញប័ត្រទទួលស្គាល់ជាលក្ខណអន្តរជាតិនិងប្រភពផ្គត់ផ្គងពី(រោងចក្រ)ផ្ទាល់ៗ។
លោកអគ្គនាយកក្រុមហ៊នបានបន្ថែមទៀតថា ត្រាស់គ្លូប៊លសឺវីសទទួលបានការទទួលស្គាល់និងចាប់ដៃគួរពាណិជ្ជកម្មជាមួយក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន។
ក្នុងនោះរួមមាន ដូចជា ក្រុមហ៊ុន GRGban king, Kaspersky, Effecian IP, Asustor, Cisco, Hillstone, H3C, Engenius, NEC,Fortinet, HPE, IBM, Microsoft, Baracuda,redhat,Legrand,splunk,micfrosoft,oracle,ព្រោះតែមានក្រុមហ៊ុនធំៗជាដៃគូរពាណិជ្ជកម្ម វាបានធ្វើអោយក្រុមហ៊ុនត្រាស់គ្លូប៊លសឺវីសកាន់តែមានជំនាញនិងមានការជ្រោមជ្រែងពីដៃគូរក្នុងការធានាជូនអតិថិជននូវប្រព័ន្ធពត៌មានវិទ្យា (IT) ដែលដំណើរការមិនមានការរអាក់រអួល នាំអោយជាការបន្ថែមភាពជឿជាក់ជូនអតិថិជនគ្រប់កំរិតផ្ទាល់ប្រកដដោយប្រសិទ្ធភាពខ្ពស់និងទំនុកចិត្តបំផុត។
លោកបន្ថែមទៀតថា បុគ្គ លិកទាំងអស់គឺជាមហាគ្រួសារ ត្រាស់គ្លូប៊លសឺវីស និងជាមនុស្សល្អជាធនធានល្អរបស់សង្គមពិតៗចេះដឹងទុក្ខធុរៈគ្នាជួយយកអាសារគ្នាទៅវិញទៅមកមិនប្រកាន់ទាបខ្ពស់ស្មោះត្រង់ស្លូតបូត។(ជួយខ្លួនអែងគឺស្មើនឹងបានជួយសង្គម)។
លោកអគ្គនាយកក្រុមហ៊ុនបញ្ជាក់ថា កិច្ចប្រជុំប្រចាំថ្ងៃនេះក៏ដើម្បីអោយបុគ្គលិកទាំងអស់យល់អំពីសមិទ្ធិផលឆ្នាំចាស់ និងយល់ពីចំណុចខ្វះខាតពីឆ្នាំកន្លងទៅនិងដើម្បីលើកលើកផែនការទិសដៅសំរាប់ឆ្នាំ២០២២អោយកាន់តែប្រសើរឡើងក្នុងការបំរើអតិថិនជនរបស់យើងអោយបានគ្រប់ជ្រុងជ្រោយនិងកាន់តែល្អថែមទៀត។
លោកក៏បានថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រនូវសេវារបស់ក្រុមហ៊ុនតាំងពីដើមរហូតមក និងនៅបន្តរហូតទៅទៀត៕
ដោយ៖ ប៉ាល់សុង