ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះបានបន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន ២៣ទីតាំងដែលបានពិនិត្យ ក្រោយរកឃើញមិនមានអនុលោមភាព។
ការត្រួតពិនិត្យ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីទប់ស្កាត់នូវអំពេីមិនសុចរិតក្នុងអាជីវកម្មប្រេងឥន្ធន: ការពារផលប្រយោជន៍ប្រជាពលរដ្ឋដែលជាអ្នកប្រេីប្រាសល។ ម្ចាស់ដេប៉ូទាំង៨ ខាងលេីត្រូវបានមន្រ្តីជំនាញពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។