កំពង់ចាម៖ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម បានរៀបចំពិធីតម្លើង និងសម្ពោធធុងចម្រោះទឹកស្អាត Aqua Tower&AquaSan ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជា ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា កម្ពុជា។
កម្មវិធីនេះរៀបចំឡើងដោយមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ លោក លោកស្រីជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប.ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស សរុបចំនួនជិត ១០០នាក់។ ធុងចម្រោះទឹកស្អាតនេះផ្តល់ជូនសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ និងវិទ្យាល័យ ហ៊ុន សែន គរ សម្រាប់ផ្តល់ជូនសិស្សានុសិស្ស ដើម្បីប្រើប្រាស់និងអាចទទួលទានបាន។