ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋចោទ ឈ្មោះ នី ជាមន្រ្តីប៉ូលិសបើកសង្វៀនប្រជល់មាន់និងបៀអាប៉ោងខុសច្បាប់បើកលេងគគ្រឹកគគ្រេង

ខេត្តតាកែវ៖ សង្វៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំមួយ​កន្លែងស្ថិតនៅ ភូមិដកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កំពុងតែបើ​ក​ដំណេីរ​ការលេ​ងយ៉ា​ងគក្រឹក​គ​គ្រេងមិន​ឃើញ​​មានអា​ជ្ញាធរមូល​ដ្ឋាន​​ណាចុះ​ណែនាំ​ និងហ៊ាន​បង្ក្រាបនោះ​ឡើយ ។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាន​ឲ្យដឹងថាម្ចាស់ សង្វៀនមាន់ បានឈ្មោះ នី ជាមន្រ្តីប៉ូលីសបើក​ឲ្យលេ​ងទីលានប្រជល់មាន់ដោយ​មានក្រុម ញៀន​ល្បែងស​ម្រុក​ចូល​លេ​ង​ព​ពាក់​ពពួន​គ្នា ដូ​ចទឹក​បាក់​ទំនប់អញ្ជឹង។

ដោ​យ​ភាគ​ច្រើន​មិ​ន​មា​ន​ពាក់​ម៉ា​សកា​រពារ​ជំងឺឆ្ល​ងកូវី​ដ​ បម្លែងថ្មីនោះ​ឡើយ ខណៈ​ ជំងឺ​នេះ​ នូវ​មិន​ទាន់​សា​បរលា​បនៅ​ឡើយ ឯ​ជំ ងឺឆ្លង​ប្រ​ភេ​ទថ្មីក៏​កំពុង​តែកើត​មានឡើង​ដ៏គួរ​ឲ្យព្រួយ​បារម្មពី​ថ្នាក់ដឹក​នាំ​ផងដែរ​នោះ។ ​

ប្រជាពលរដ្ឋខាងលេីបាន​ឲ្យដឹងថា ម្ចាស់​ទី​តាំង​ រូបនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​នៅពីក្រោយ ហើ​យ​មើល​ទៅ បាន​ជាថ្លើមធំបើក​ឲ្យ​លេងល្បែង ដោ​យមិ​នខ្វល់​ ពីចំណាត់ការឬការ​រំខា​នដ​ល់អ្នក​ជជិតខាងហើ​យម្យ៉ាងវិ​ញ​ទៀតបង្កសម្លេងសប្បា​យស្រែក​ទ្បូ ទ្បា ហូកញ្ជ្រៀវកង​ររំពងក្នុងមូលដ្ឋាន។​​

ជុំវិញ​បញ្ហាខាង​លើនេះ​ប្រជាពល​រដ្ឋបា​នសម្ដែង​កា​រព្រួយបារម្ភ​និងការភ័យ​ខ្លាច កើ​តមានបទ​ល្មើស​ផ្សេងៗដូច​ជា អំពើ​ចោរកម្ម អំពើ​ហិង្សាក្នុង​គ្រួសារ និងប​ទល្មើស​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន ព្រោះ​មា​នព​លរដ្ឋ​ខ្លះ​ចាញ់​ល្បែង​ល​ក់អ​ស់ទ្រព្យសម្បត្តិដីធ្លី និ​ងជំ​ពាក់បំ​ណុល​គេជុំទិស​បង្ក​ជាបញ្ហា​អសន្តិសុខ​សង្គម។