ខ្មាន់មិនស្គាល់អត្ត សញ្ញាណ បានបោះគ្រាប់បែកមួយគ្រាប់ចូលទៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសរុស្ស៊ីប្រចាំនៅទីក្រុង Athens ប្រទេសក្រិក នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩នេះ ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានអោយដឹងថា ខ្មាន់គ្រាប់បែក ដែលមិនច្បាស់ថាមានគ្នាប៉ុន្មាននាក់ បានជិះម៉ូតូមួយគ្រឿង និងបោះគ្រាប់បែកចូលទៅក្នុងស្ថានកុងស៊ុលរុស្ស៊ី ដែលគ្រាប់បែកនោះគឺជាគ្រាប់បែកដៃធុនតូច ។
ហេតុការណ៍នេះ មិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ ដោយគ្រាន់តែបែកកញ្ចក់បង្អួចតិចតួច ហើយកងកម្លាំងជំនាញរបស់ប្រទេសក្រិក កំពុងស្វែងរកជនដៃដល់ ដែលបានវាយប្រហារនេះ ៕