(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការពង្រឹង សមត្ថភាពកងទ័ពជើងគោក។ នេះបើតាមសេចក្ដីសម្រេចរបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្ដីសម្រេចនោះបានសម្រេចឲ្យ ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ ជាប្រធានគណៈកម្មការពង្រឹង សមត្ថភាពកងទ័ពជើងគោកនេះ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«បណ្ដាកងឯកភាព និងសាលា ត្រូវបង្កើតអនុគណៈកម្មការ និងក្រុមការងារ ក្នុងកងឯកភាពរបស់ខ្លួន ត្រូវលើកផែនការ រៀបចំរចនាសម្ព័ន្ធការងារហ្វឹកហ្វឺន»។
ការបង្កើតគណៈកម្មការពង្រឹង សមត្ថភាពកងទ័ពជើងគោក ដែលមានខ្លឹមសារទាំងស្រុង៖