បាត់ដំបង៖ ដោយសារភ្លើងប្រច័ណ្ឌប្រពន្ធបានកាប់ប្តីនឹងពូថៅបណ្តាលឱ្យស្លាប់ភ្លាម កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៣.៣០នាទី នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាប្រពន្ធឈ្មោះ វ៉ា សុណន អាយុ៤២ឆ្នាំ មានទីលំនៅ នៅចំណុចកើតហេតុខាងលើ បានយកពូថៅទៅកាប់ប្តីឈ្មោះយី រ៉ាន់ អាយុ៤៤ឆ្នាំ ៦ពូថៅ បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
មូលហេតុនៃរឿងនេះគឺដោយសារតែភ្លើងប្រច័ណ្ឌ ហើយជនសង្ស័យមានជម្ងឺប្រសៃប្រសាទ និងផឹកស្រាជាប្រចាំផង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលស្រុករតនមណ្ឌល កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕