ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញ ក.ប.ប. ពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព

បណ្តាខេត្ត: មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះបានបន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន ១៤ទីតាំងដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យប្រេងឥន្ធនៈ ចៀសវាងការកេង ប្រវ័ញណាមួយពីអតិថិជន ជាហេតុនាំឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់។

យោងតាមលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំងមិនមានអនុលោមភាព និងពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។