ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

GMAC ស្នើឲ្យកម្មករនិយោជិតនៅក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជម្រុញ ដូសទី៣ និងដូសទី៤

ភ្នំពេញ:យោងតាមស្មារតីនៃកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសមេរោគកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង(Omic ron)នៅតាមរោងចក្រ សហគ្រាស និងការជម្រុញកម្មករនិយោជិតឲ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសាលារាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាភាគីដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរសុខាភិបាល ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមធ្វើការក្រើនរំឮកដល់បណ្តារោងចក្រ សហគ្រាស ដែលជាសមាជិកទាំងអស់ ឲ្យបង្កើនការយកចិត្តទុកបន្ថែមទៀតទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។