ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហើស សិរីធន់ ” ប្រទេស៦នៃសមាគមអាស៊ានគ្រោងជួបគ្នានៅឥណ្ឌូនេសុី!”

អន្តរជាតិ: តាមការអញ្ជេីញរបស់ឥណ្ឌូណេសុីគឺប្រទេស ៦ រួមមាន Brunei Singapore Vietnam Malaysia Philippines និងIndonesia នឹងរួមគ្នាប្រជុំនៅខែក្រោយស្តីពីសមុទ្រចិនខាងត្បូងនៅ ឥណ្ឌូណេសុី ដោយពុំបានអញ្ជេីញប្រទេស៤ទៀតចូលរួមទេស្របពេលដែលនៅខែមុននេះសហរដ្អាមេរិក បានបដិសេធ មិនទទួលស្គាល់ ផែនទីអណ្តាតគោរបស់ចិននៅលេី សមុទ្រចិនខាងត្បូងនោះ ។

តាមការវិភាគក្នុងកិច្ចប្រជុំនេះប្រទេស ទាំង៦ប្រហែលនឹងដេីរតាមអាមេរិកក្នុងការប្រកាសមិនទទួលផ្លូវ 9 dash lines នេះផងដែរ។

ចិនកំពុងតាមដានកិច្ចប្រជុំនេះយ៉ាងយក ចិត្តទុកដាក់ព្រមតាំងឥតសប្បាយ ចិត្ត ចំពោះគំនិតផ្តួចផ្តេីមនេះ ។ក្រោយពីកិច្ចប្រជុំនេះអ្វីដែលនិយាយពីមុនថាអាស៊ាននិងបែកទៅជាពីរនោះគឺអាស៊ានទឹកសមុទ្រ និង អាស៊ានដីគោកបានលេចទ្បេីងយ៉ាងពិតប្រាកកមែន ។

ក្នុងបញ្ហានេះ អាមេរិក ចាប់មានសន្លឹកបៀលេងទៀតនៅក្នុង តំបន់ព្រោះនេះ ជាគំនិត ប្រឆាំងរបស់ ពួក អាស៊ានពុំមែន ជាអ្នកប្រឆាំងមកពីក្រៅតំបន់ទ្បេីយ ដោយសន្លឹកបៀមួយនេះ អាចជាកម្លាំង បន្ថែមក្នុងការគួបផ្សំជាមួយរឿងតៃវ៉ាន់ផងទៅជាទម្ងន់ក្នុងការយកមកប្រឆាំង ចិន។

ជាការពិតពួកអ្នកភូមិសាស្ត្រនយោបាយ បានរក្សាទុកសន្លឹកបៀមួយនេះរហូត ដល់ឆ្នាំ២០២២ពេលដែលកម្ពុជាធ្វេីជា ប្រធានប្តូរវេនអាស៊ានទេីបយកចេញ មកលេងព្រោះនេះ អាចជាលេច នយោបាយ មួយដ៏ធំព្រួញមួយបាញ់បានចាបពីរដោយពួកនេះមានបំណងពិត ប្រាកដក្នុងការធ្វើឱ្យកម្ពុជាមិនជោគជ័យក្នុងថានៈ ជាប្រធាន អាស៊ានបន្ទាប់មកគឺរួមគ្នាចូលរួមកកូរខ្មែរលេីបញ្ហារសេីប កំពង់ផែ រាម និង តារាសារគរដោយមាន ប្រទេសមួយស្ថិតនៅក្បែរកម្ពុជាមិនសប្បាយចិត្តដោយឃេីញខ្មែរ មានការវិវត្តន៏រីកចំរេីនបែរទៅជាចាត់ទុក ការកសាងកំពង់ផែរាមដោយចិនគឺជាការគំរាមគំហែងដោយផ្ទាល់ មកលេីខឿនសន្តិសុខ និង សុវត្តិភាពរបស់គេ និង មកលេី តំបន់ ផង ( sic ) ។

ដោយៈ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ