ខេត្តព្រះសីហនុ ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុកាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០២២នេះ បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យជន ជាតិចិនប្រុស-ស្រីចំនួន ១៤នាក់អ្នកពាក់ព័ន្ធមានតែ១១នាក់ក្នុងនោះមានស្រីម្នាក់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ដោយបាញ់សម្លាប់ជនជាតិចិន៣នាក់ រួចយកសាកសពទៅកប់ក្នុងដី ស្ថិតស្ថិតនៅទីតាំងផ្សេងពីគ្នា ។
ជនសង្ស័យទីតាំងទី១- ស្ថិតនៅចំណុចភូមិអូរតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុជនរងគ្រោះជាជនជាតិអាស៊ីភេទស្រីអាយុប្រហែលជា២០ឆ្នាំ ទៅ២៥ឆ្នាំ មានកំពស់១,៥៥ ម៉ែត្រសម្បុរសសក់ពណ៌ទង់ដែង នៅមិនទាន់កំណត់បានអត្តសញ្ញាណនោះទេ។
ចំណែកទីតាំងទី២ ស្ថិតនៅចំណុចខាងក្រោយសណ្ឋាគារ«ឆៃណាថោន»ក្រុមទី៨ ក្នុងភូមិ៦ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ដែលជនរងគ្រោះឈ្មោះ LI HONG ហៅ Da Daភេទប្រុសអាយុ៣០ឆ្នាំជនជាតិចិនកាន់លិខិតឆ្លងដែនលេខ៖ EH48085068 ។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យជនជាតិចិនទាំង ១១ នាក់មាន ឈ្មោះ៖ ១-ឈ្មោះ HE JI HUI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនមុខរបរបុគ្គលិកក្រុមហ៊ុនរស់នៅភូមិ១ សង្កាត់៣ក្រុង.ខេត្តព្រះសីហនុ ។
២-ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣- ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនមុខមុខរបរបុគ្គលិកក្រុមហ៊ុនរស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ YI CONG YONG ហៅ DAO DAO ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិចិនមុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅមិនពិតប្រាកដ ។ ៥-ឈ្មោះ YANG GUANGYUE ហៅ A GUIភេទប្រុសអាយុ៤១ឆ្នាំជនជាតិចិន មុខរបរសន្តិសុខក្រុមហ៊ុនមានទីលំនៅមិនពិតប្រាកដ ។
៦- ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅមិនពិតប្រាកដាកដ។៧-ឈ្មោះ PENG JIN LONG ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិចិនមុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិ៥ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ។
៨- ឈ្មោះ CHEN WEI WEN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងផ្នែកទិញអីវ៉ាន់ ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៩ -ឈ្មោះ YANG WEI HENG ហៅ A WEI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
១០-ឈ្មោះ LI WEI SONG ហៅ A JUN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ និង ១១ -ឈ្មោះ WEI YA QI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងកាមេរ៉ា ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកជនរងគ្រោះ ៣នាក់នេះ រួមមានឈ្មោះ ៖ ១-ឈ្មោះ BIAN YUE YANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ២- ឈ្មោះ XIANG LENG XIANG ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិចិនមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅភូមិ៣ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ LIU YAY YAO ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកវត្ថតាងចាប់យកបានមាន ៖ កាំភ្លើ.ងវែង១ដើម ម៉ាក AK ពណ៌ខ្មៅ មានលេខសម្គាល់ 1967, បង់កាំភ្លើង AK ចំនួន២,គ្រាប់កាំភ្លើង AK ចំនួន៣៧គ្រា.ប់, កាំភ្លើងខ្លី ២ ដើម ដោយ ១-ម៉ាក ZORAKI 925-AUTO ពណ៌ប៉ារ៉ា មានលេខសម្គាល់ៈ 2100858 បង់កាំភ្លើ.ងចំនួន ០២, ២-ម៉ាក NP22 មានលេខសម្គាល់ៈA098482 បង់កាំភ្លើ.ង១ (ជាឧបករណ៍បាញ់សម្លា.ប់ជនរងគ្រោះ) ។
គ្រាប់កាំភ្លើ.ងខ្លីប្រភេទ 9mm ចំនួន៨៥គ្រាប់, ខ្នោះដៃ០៤គូ,ពិលឆក់០៣គ្រឿង, ដំបងដែក០២ដើម ។ និងរថយន្ត០៣គ្រឿងទៀត ៖១-រថយន្តម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5403 ២-រថយន្តម៉ាក TUNDRAពណ៌ទឹកមាសពាក់ស្លាកលេខៈ ព្រះសីហនុ 2A-5320 ៣-រថយន្តម៉ាក LANDCRUISER ពណ៌ស ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕
ដោយ ច័ន្ទ សោភា