ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បក្ស ភឿថៃ ទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា ប៉ុន្តែទទួលបានសម្លេងគាំទ្រតិចជាងបក្ស ប៉ាឡាំង ប្រាឆារ៉ាត

បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩  បានបង្ហាញថា គណបក្ស ភឿថៃ ដែលលំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួលបានអាសនៈច្រើននាំមុខគេនៅក្នុងរដ្ឋសភា ។

ក្នុងចំណោមអាសនៈក្នុងរដ្ឋសភាទាំង៥០០អាសនៈ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ សម្រេចចែកឲ្យគណបក្សដែលបានចូលរួម ការបោះឆ្នោតត្រឹមតែ៣៥០អាសនៈសិន ដោយទុក១៥០អាសនៈនៅពេលក្រោយ ។

ក្នុង៣៥០អាសនៈនោះ គឺគណបក្ស Pheu Thai ទទួលបាន ១៣៧ អាសនៈ គណបក្ស Palang Pracharath ទទួលបាន ៩៧ អាសនៈ គណបក្ស Bhumjaithai ទទួលបាន ៣៩ អាសនៈ គណបក្ស Democrat ៣៣ អាសនៈ និង គណបក្ស Future forward ទទួលបាន ៣០ អាសនៈ ។
ប៉ុន្តែបើគិតពីសម្លេងគាំទ្រសរុបវិញ គឺគណបក្ស ប៉ាឡាំង ប្រាឆារ៉ាត (Palang Pracharath Party) បានទទួលសម្លេងគាំទ្រប្រមាណជាង ៧ លាន៦សែន៩ម៉ឺនសម្លេង គណបក្ស ភឿថៃ (Pheu Thai Party) ទួលបានសម្លេងគាំទ្រ ប្រមាណជាង៧លាន២សែន៣ម៉ឺនសម្លេង ដែលឈរក្នុងលំដាប់លេខ២ ៕