ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីវប្បធម៌អង់គ្លេសព្រមាន មេFacebookលោក Mark Zuckerbergអាចនឹងជាប់គុកនៅក្រោមច្បាប់ថ្មី

បរទេស៖ យោងតាមរដ្ឋមន្រ្តីវប្បធម៌របស់ចក្រភពអង់គ្លេសលោកស្រី Nadine Dorries បានព្រមានថា នាយកប្រតិបត្តិក្រុមហ៊ុន Meta ឬ Facebookលោក Mark Zuckerberg និងនាយកប្រតិបត្តិ Big Techផ្សេងទៀតប្រថុយនឹងការជាប់គុក ប្រសិនបើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ មិនទប់ស្កាត់ខ្លឹមសារដែលចាត់ទុកថាមានគ្រោះថ្នាក់ ក្រោមច្បាប់សុវត្ថិភាពអនឡាញនាពេលខាងមុខនោះទេ។
យោងតាមសារព័ត៌មាន RTចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុ Times កាលពីថ្ងៃសៅរ៍ លោកស្រី Dorriesបាននិយាយថា លោក Zuckerbergដែលជាប្រធានក្រុមហ៊ុន Metaជាក្រុមហ៊ុនមេរបស់Facebookនិងមេៗនៃផ្នែកបច្ចេកវិទ្យាផ្សេងទៀតអាច”ត្រូវជាប់​គុក” ប្រសិនបើពួកគេមិនគោរពតាមសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពអនឡាញរបស់រដ្ឋាភិបាល។ លោកស្រីបានសម្តែងក្តីសង្ឃឹមថាច្បាប់នេះនឹងក្លាយជា”ការជូនដំណឹងដល់វេទិកាអនឡាញមួយនេះ (Facebook)ដើម្បីបានដឹងថាយើងកំពុងធ្វើឥឡូវនេះ ដើម្បីឱ្យក្រុមហ៊ុនបណ្តាញសង្គមមួយនេះបានដឹង និងត្រូវធ្វើ។

សារព័ត៌មាន The Telegraphបានរាយការណ៍ថា នៅក្រោមរបប’កាតព្វកិច្ចនៃការថែទាំ’ ដែលស្នើឡើងដោយច្បាប់នេះ អំណាចរបស់ការិយាល័យទំនាក់ទំនង(Ofcom)អាចដាក់គុកនាយកប្រតិបត្តិបច្ចេកវិទ្យារហូតដល់ 2 ឆ្នាំ សម្រាប់ការខកខានក្នុងការដកចេញនូវខ្លឹមសារខុសច្បាប់។
សូមជម្រាបថា រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃសុក្រថា បទល្មើសព្រហ្មទណ្ឌថ្មីជាច្រើនត្រូវបានបន្ថែមទៅក្នុងច្បាប់នេះ រួមមានការចែករំលែករឿងអាសអាភាសឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ការក្លែងបន្លំ ការលក់គ្រឿងញៀនឬអាវុធខុសច្បាប់ការផ្សព្វផ្សាយឬសម្របសម្រួលការធ្វើអត្តឃាត ការរត់ពន្ធមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ៕