សហរដ្ឋអាមេរិក បានបង្ហាញនូវការអន់ស្រពន់ចិត្តចំពោះសហភាពអឹរ៉ុប ដែលស្និទ្ធស្នាលជាមួយប្រទេសចិនកាន់តែខ្លាំងលើវិស័យពាណិជ្ជកម្ម និងសន្តិសុខ ដោយទុកអាមេរិកចោលឲ្យនៅកៀនជញ្ជាំងតែម្នាក់ឯង ។
ការអាក់អន់ចិត្តរបស់អាមេរិក បានកើតឡើងក្រោយពីប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ដើម្បីរឹតចំណងមិត្តភាពចិន អឺរ៉ុប ឲ្យកាន់តែខ្លាំងថែមទៀត ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង បានជួបពិភាក្សាការងារជាមួយប្រធានាធិ បតីរបស់ប្រទេសបារាំង លោក Emmanuel Macron លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel និងប្រធានគណៈកម្មការសហភាពអឺរ៉ុប Jean Claude Juncker ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម សន្តិភាព សន្តិសុខអន្តរជាតិ និងយុទ្ធនាការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុសកល ៕