ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកវិនិយោគិនខ្មែរចង់ឲ្យមានការបង្កើតរោងចក្រកែច្នៃកៅស៊ូនៅក្នុងស្រុក

 

អ្នកវិនិយោគិនក្នុងស្រុកស្នើរឲ្យរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុក្ខដាក់លើវិស័យកៅស៊ូដើម្បីបង្កើនការទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រកែច្នៃឲ្យបានច្រើន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានថ្លែងថា រដ្ឋាភិបាលបណ្តាប្រទេសនៅអាស៊ានមានថៃនិងវៀតណាមមិនយកពន្ធលើកៅស៊ូនោះទេ ហើយសម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញគួរតែធ្វើធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគិនបង្កើតរោងចក្រកែច្នៃកៅស៊ូនិងបង្កើតការងារជូនដល់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបានបន្តថា ប្រទេសកម្ពុជាគួរតែធ្វើឲ្យដូចប្រទេសវៀតណាម និងប្រទេសថៃ ទើបជម្រុញឲ្យកសិករអាចដាំកៅស៊ូបានច្រើន ហើយអាចនាំចេញទៅក្រៅប្រទេសបានមិនបាច់ឆ្លងកាត់ប្រទេសជិតខាង។

លោកអនុប្រធានសភាពាណិជ្ជកម្មបានបន្ថែមថា ប្រទេសកម្ពុជាបានចូលជា សហគមន៍សេដ្ឋកិច្ចអាស៊ានហើយ ដូច្នេះសូម សម្តេច មេត្តា គិតអត្រាពន្ធឬក៏ជាសេវាផ្សេងៗដូច បណ្តាប្រទេសជិតខាង ដើម្បីជាឱកាសប្រកួតប្រជែងទាក់ទាញវិនិយោគិនក៏ដូចជាការផលិត និងការនាំចេញ កៅស៊ូ ផងដែរ។

ចំណែក លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបបានលើកឡើងថា ក្នុងនាមអ្នកវិនិយោគក្នុងស្រុកស្នើសុំឲ្យរាជរដ្ឋាភិបាលជួយកាត់បន្ថយពន្ធនាំចេញកៅស៊ូក្រោម ១៥០០ ដុល្លារក្នុង ១តោន ហើយបញ្ហាសព្វថ្ងៃនេះបើសិនជា បិទចំការកៅស៊ូនោះកម្មកររាប់ម៉ឺននាក់នឹងបាត់បង់ការងារធ្វើ។

លោកបានបញ្ជាក់ទៀតថា បើសិនជារដ្ឋាភិបាលអនុញ្ញាតិឲ្យនាំកៅស៊ូមិនទាន់កែច្នៃអាចនាំចេញបានគឺល្អប្រសើរ ហើយបញ្ហានេះ បើសិនជាធ្វើបានអាចជួយសង្រ្គោះវិស័យកៅស៊ូអាចរស់ឡើងវិញបាន។

សម្រាប់ លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា បច្ចុប្បន្ននេះ តម្លៃកៅស៊ូមានតម្លៃ ១២៧០ ទៅ១៣០០ រៀល ក្នុង១គីឡូក្រាម ហើយតម្លៃទីផ្សារមានស្ថិរភាពឡើងវិញក្នុងរយៈពេល នេះ ពោលមិនមានឡើងចុះថ្លៃនោះទេ។

លោកបានបន្ថែមថា សូមឲ្យកសិករអ្នកដាំកៅស៊ូនិងអ្នកវិនិយោគកុំមានការភ័យក្លាច និងបារម្ភខ្លាំងពេក ព្រោះរឿងទីផ្សារកៅស៊ូ បើតាមអ្នកសេដ្ឋកិច្ចវិទូ តម្លៃកៅស៊ូនឹងមានការកើនឡើងវិញ ៕