ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ហាក់នៅទ្រឹងក្រោយលោកខាងលិចមិនអើពើសោះនឹងការផ្ដួចផ្ដើមគំនិតថ្មីដើម្បីដោះស្រាយការខ្វែងគំនិតគ្នា

អូទ្រីស៖មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់បាននិយាយនៅថ្ងៃច័ន្ទនេះថា ការវិវត្តន៍ក្នុងការពិភាក្សាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ កំពុងប្រឈមការលំបាកខ្លាំងខណៈមហាអំណាចលោកខាងលិចមិនអើពើទាល់តែសោះនឹងការផ្ដួចផ្ដើមគំនិតថ្មីៗ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងមួយនេះ ។
កិច្ចចរចាដោយប្រយោលនៅក្នុងប្រទេសអូទ្រីសរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមឡើងវិញកាលពីសប្ដាហ៍មុន បន្ទាប់ពីសម្រាករយៈពេល១០ថ្ងៃ ប៉ុន្តែហាក់ដូចជាមិនទទួលបានលទ្ធផលជាផ្លែផ្កាទាល់តែសោះ ។
ក្រុមគណៈប្រតិភូបាននិយាយថា ការចរចានានាបានបង្កើតឲ្យមានការវិវត្តន៍ទៅមុខមានកំណត់ចាប់តាំងការពិភាក្សាទាំងនោះបានចាប់ផ្ដើមឡើងវិញកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានផ្អាករយពេល៥ខែ ដោយសារការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីប្រកាន់តឹងរបស់ លោក Ebrahim Raisi។
លោកAli Shamkhani លេខាធិការឧត្ដមក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីរ៉ង់ បាននិយាយនៅលើបណ្ដាញសង្គម Twitterថាការងាររបស់ក្រុមអ្នកចរចាអ៊ីរ៉ង់ កំពុងឈានទៅរកពេលវេលាកាន់តែលំបាកខ្លាំងគ្រប់ពេលទាំងអស់ ខណៈដែលភាគីលោកខាងលិច មិនអើពើសោះទៅនឹងគំនិតផ្ដួចផ្ដើមនានាដើម្បីបញ្ចៀសការប្ដេជ្ញាចិត្តរបស់ខ្លូន ។
សូមបញ្ជាក់ថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥បានដាក់កំហិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលទីក្រុងតេអេរ៉ង់ត្រូវការផលិតសារធាតុអ៊ុយរ៉ានី​ញ៉ូមគ្រប់គ្រាន់ សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាដោះដូរនឹងទណ្ឌកម្មសេដ្ឋកិច្ច ៕