ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

(រាជធានីភ្នំពេញ)៖ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងសហការីបានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា តាមរយៈប្រព័ន្ធអនឡាញជាមួយលោកស្រី​ តឹករ៉េត កំរង រដ្ឋលេខាធិការ តំណាងក្រសួងពាណិជ្ជកម្ម និងសហការី។
កិច្ចប្រជុំនេះដឹកនាំដោយ លោក​​ តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ព្រមទាំងមានការចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។