ភ្នំពេញៈ យោងគតាមសេចក្តីបំភ្លឺរបស់ ណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្របានឲ្យដឹងថា ដី១.២០០ ហិកតាគឺជាដីរបស់រដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិដែលបានសម្រេចប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្រគ្រប់គ្រងទុកសម្រាប់សាងសង់ជំរំជម្រកទ័ពធ្វើការអភិវឌ្ឍន៍និងចែកជូនដល់គ្រួសារកងទ័ពដែលស្នាក់នៅក្នុងតំបន់នេះ។
យោងតាមលិខិតបំភ្លឺរបស់គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២បង្ហាញថា ចំពោះ ការឃុ បឃិតចាប់យកទិញ-លក់ និងលួចលាក់ចេញប័ណ្ណកម្មសិទ្ធិរបស់លោកឧកញ៉ា តែ តាំងប៉ ក្នុងខែកក្កដាឆ្នាំ១៩៩៧ គឺជារឿងខុសច្បាប់ធ្វើឡើងដោយស្ងាត់កំបាំងមិនមានការដឹងឭពីកងទ័ពជើងទឹកនឹងក្រសួងការពារជាតិនោះឡើយ។
គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រសូមធ្វើការស្រាយបំភ្លឺចំពោះករណីលោកឧកញ៉ា តែ តាំងប៉ ដែលបានចេញលិខិតនៅលើគេហទំព័រសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២កន្លងទៅនេះ ស្ដីអំពីទំនាស់ដីធ្លីស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ រវាងលោកឧកញ៉ា តែ តាំងប៉ ជាមួយក្រុមគ្រួសារកងទ័ពជើងទឹក(រាម)។