ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន ចំការកៅស៊ូ បឹងកេតនិងភរិយា បានជួយឧបត្ថម្ភថវិការចំនួន 5000 ដុល្លារដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប

ភ្នំពេញ:លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេតនិងភរិយា បានជួយឧបត្ថម្ភថវិការចំនួន5000 ដុល្លារអាមេរិកដល់ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រនៅថ្ងៃទី៧ខែកុម្ភៈនេះ ដើម្បីជួយកុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាបខេត្តសៀមរាប។

លោកស្រី ហ៊ុន ស៊ីណាត បានលើកឡើងថា”តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា ហេង ឡុង និងភរិយា បានជួយថវិការ 5000 ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប”។
លោកស្រី ហ៊ុន ស៊ីណាត សូមជូនពរដល់លោកឧកញ៉ាព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ និងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ។