ភ្នំពេញៈ លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឆ្លងជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃពុកទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។
រដ្ឋមន្ត្រីការបរទេសវៀតណាមបានដឹកនាំគណៈប្រតិភូមកកម្ពុជាដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសដែលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ពិធីទទួលទានអាហារនៅសណ្ឋាគារសូហ្វីតែលកាលពីរាត្រីថ្ងៃទី១៦ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍យ៉ាងដូច្នេះថា“ខ្ញុំសូមជូនពរឲ្យសហការីរបស់ខ្ញុំ (រដ្ឋមន្ត្រីការបរទេសវៀតណាម)ដែលបានឆ្លងកូវីដ-១៩ ពេលមកដល់កម្ពុជា សូមឆាប់ជាសះស្បើយ”។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះថា“រដ្ឋមន្ត្រីការបរទេសវៀតណាមកំពុងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានតាមអនឡាញពីបន្ទប់របស់គាត់។ យើងបានរៀបចំនូវការមើលថែផ្នែកសុខភាព ហើយនិងវេជ្ជសាស្ត្រសម្រាប់គាត់យ៉ាងសមរម្យ”។