ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកចោទប្រកាន់ចិនថា« ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុននិងកម្មករនៅជុំវិញពិភពលោក តាមរយៈគោលនយោបាយពាណិជ្ជកម្ម​​ »

បរទេស៖សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករ និងក្រុម​ហ៊ុននៅជុំវិញពិភពលោកតាមគោលនយោបាយពាណិជ្ជកម្មរបស់ពួកគេ។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុងប៉េកាំងម្តងហើយម្តងទៀតថា មិនបានធ្វើតាមការប្តេជ្ញាចិត្តពាណិជ្ជកម្ម។ពួកគេបានចុះផ្សាយការត្រួតពិនិត្យប្រចាំឆ្នាំរបស់ខ្លួនលើការអនុឡោមតាមកិច្ចព្រមព្រៀងរបស់ចិនដែលផ្តល់ជូនសមាជិកភាពអង្គការពាណិជ្ជ​កម្មពិភពលោក(WTO)កាលពីថ្ងៃពុធម្សិលមិញ ។

ប៉ុន្តែចិនបានអះអាងថា ពួកគេគឺជាអ្នកគាំទ្រពេញទំហឹងនិងជាអ្នករួមចំណែកដ៏សំខាន់នៅក្នុងអង្គការWTO។របាយការណ៍សហរដ្ឋអាមេរិកនេះគឺជារបាយការណ៍ដំបូងគេ ចាប់តាំងពីអ្នកទទួលបានការតែងតាំងពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកJoe Bidenលោកស្រី Kather​ine Taiឡើងកាន់តំណែងជាអ្នកចរចាកំពូលពាណិជ្ជកម្មសហរដ្ឋអាមេរិកហើយពួកគេបានលាតត្រដាង ក្តីកង្វល់សហរដ្ឋអាមេរិកចំពោះគោលនយោបាយពាណិជ្ជកម្មចិន។
ក្តីកង្វល់ភាគច្រើន គឺប្រកាន់តឹងជាយូរមកហើយនៅទីក្រុង Washington ហើយត្រូវបានចែករំលែកដោយក្រុមប្រជាធិបតេយ្យ និងក្រុមសាធារណរដ្ឋ ។
ពួកគេរួមបញ្ចូលទាំងឧបត្ថម្ភធនទីក្រុងប៉េកាំងសម្រាប់ឧស្សាហកម្មដែលពួកគេយល់ឃើញថាសំខាន់ ការរឹតត្បឹតលទ្ធភាពក្រុមហ៊ុនបរទេសធ្វើមុខជំនួញនៅក្នុងប្រទេសចិន ហើយនិងកង្វះខាតការការពារកម្មសិទ្ធិបញ្ញា ។
ចិនអះអាងថា ពួកគេនឹងបង្កើតសេដ្ឋកិច្ចទីផ្សារសង្គមនិយម ដែលនឹងអនុញ្ញាតឲ្យកម្លាំងទីផ្សារកំណត់លើការបែងចែកធនធាននិងអនុញ្ញាតឲ្យរដ្ឋាភិបាលរួមចំណែកល្អប្រសើរជាងមុន ។
របាយការណ៍អាមេរិកបានបញ្ជាក់ថាការឱបក្រសោបរបស់ចិនលើវិធីសាស្រ្តដឹកនាំដោយរដ្ឋ តែមិនមែនទីផ្សារចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានកើនឡើងជាជាងថយចុះហើយពាណិជ្ជកម្មនិយម ដែលពួកគេបង្កើតឡើង បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន និងកម្មករអាមេរិក ។
របាយការណ៍នេះ បានបង្ហាញផងដែរថា សហរដ្ឋអាមេរិកបានឈ្នះទាំង ២៧ករណីដែលពួកគេបានប្រឆាំងចិននៅ អង្គការ WTOប៉ុន្តែកំណែទម្រង់របស់ចិន នៅតែមិនប្រាកដប្រជាដដែល ។
សង្រ្គាមពាណិជ្ជកម្មដែលបានចាប់ផ្តើមក្រោមអតីតរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានន័យថាជាងពាក់កណ្តាលនៃការទិញ-ដូរទៅវិញទៅមករបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក បានក្លាយជាកម្មវត្ថុនៃការដំឡើងពន្ធ ឬពន្ធនាំចូល ។
ថ្វីត្បិតតែមានសង្រ្គាមពាណិជ្ជកម្មយ៉ាងណាក្តីពាណិជ្ជកម្មរវាងប្រទេសទាំងបានហក់ឡើងរហូតដល់ ៦៥៧.៤ពាន់លានដុល្លារកាលពីឆ្នាំមុន ក្រោយឆ្លងកាត់ការរីករាលដាលឆ្លងសកលជំងឺ COVID-19ពោលគឺតិចជាង១.៥ពាន់លានដុល្លារប៉ុណ្ណោះនៃតម្លៃពាណិជ្ជកម្មជាប់កំណត់ត្រាកាលពីឆ្នាំ ២០១៨ ។
សូមបញ្ជាក់ថាទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកគឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនិងចម្រូងចម្រាស់បំផុតនៅលើពិភពលោក ៕