ភ្នំពេញ:តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរ: សេរីមន្ត ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានផ្តល់គោរមងារជាឧកញ៉ា ហើយបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។
លោក ខេមរៈ សេរីមន្ត បានលើកឡើងថា «ទូលព្រះបង្គំជាខ្ញុំ ខែមប៊ុនថៃ ហៅ(ខេមរៈសិរីមន្ត)មានសេចក្តីរំភើបឥតឧប្បមាដែលបានព្រះមហាក្សត្រជីវិតដម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទូលព្រះបង្គំ»។