ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី គង់ វណ្ណា ប្រកាសថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗ

លោកស្រី គង់ វណ្ណា ប្រកាសកាលពីថ្ងៃទី២៧មីនាថា នឹងលក់ម៉ាកយីហោស៊ុបមីកូនកាត់ដល់អ្នកចង់ធ្វើអាជីវកម្មថ្មីៗហើតការវិនិយោគលើអាហារដ្ឋានខ្មែរដែលមានម៉ាកយីហោ«មីស៊ុនកូនកាត់» ខណៈដែលវិស័យនេះកំពុងតែមានការរីកចម្រើន។

លោកស្រីគង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់បានលើកឡើងក្នុងពិធីចែកអំណោយដល់ពលរដ្ឋជាចាស់ជរាកាលពីថ្ងៃទី២៧ខែមីនានេះថា រយៈពេល៨ឆ្នាំចុងក្រោយនៃការវិនិយោគលើអាហារដ្ឋាននិងភោជនីយដ្ឋាននេះជាមុខរបរមួយទទួលបានបទពិសោធន៍ច្រើន ដោយជួបទាំងហានិភ័យនិងការបរាជ័យក្នុងមុខជំនួញ ហើយហាងលោកស្រីអាចឈជើងបានលើទីផ្សារកម្ពុជា ដោយសារតែគុណភាពអនាម័យនិងសេវាកម្មល្អ ។

លើសពីនេះលោកស្រីថ្លែងទៀតថា បច្ចុប្បន្ននេះហាងមីស៊ុបកូនកាត់កំពុងតែប្រកាសលក់ម៉ាកយីហោផងដែរដល់ប្រជា ជនកម្ពុជានិងសហគ្រិនវ័យក្មេងដែលមានចំណូលចិត្តលើអាហារដ្ឋាននិងបង្កើតអាជីពថ្មីៗនេះអាចទិញសិទ្ធិអាជីវកម្មបានក្នុងតម្លៃសមរម្យនិងមាឱកាសចំណេញច្រើន។
លោកស្រីបានលើកឡើងថា បន្ទាប់ពីទទួលបានជោគជ័យលើទីផ្សារភោជនីយដ្ឋានរួចមក ហាងលោកស្រីបានផ្តល់ឱកាសមួយទៀត ចំពោះប្រជាពលរដ្ឋ ដែលចង់រកស៊ីភោជនីយដ្ឋានខ្នាតតូចនិងមធ្យមគឺអាចមានមុខរបរមួយត្រឹមត្រូវនិងមានកេរ្តិ៍ឈ្មោះស្រាប់ ហើយភាពងាយស្រួលក្នុងការស្រូបយកទីផ្សារនឹងធ្វើឲ្យអតិថិជនមានទំនុកចិត្ត។

ម្រាប់ម្ចាស់ហាងខាងលើបន្ថែមថា នេះជាសាខាទី៤ហើយនៅកោះពេជ្រនេះ ហេតុដូច្នោះការលក់យីហោហាងមីស៊ុបកូនកាត់នេះ គឺសម្រាប់អ្នកចង់រកស៊ីលើភោជនីយដ្ឋានអាជីព ហើយដោយគ្រាន់តែចំណាយទុនដំបូងចន្លោះពី២ទៅ៣ពាន់ដុល្លារអាមរិកប៉ុណ្ណោះអាចដំណើរការបានលើទីផ្សារ។

យោងតាមសមាគមសណ្ឋាគារនិងភោជនីយដ្ឋានបានបង្ហញថា បើគិតមកដល់ពេលនេះភោជនីយដ្ឋានដែលបើកបម្រើសេវាកម្មម្ហូបអាហារទាំងតូច-ទាំងធំនៅទូទាំងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណ ២ពាន់កន្លែង នឹងស្រូវកម្លាំងពលកម្មជិត ៦ម៉ឺននាក់។