ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង់គ្លេសនិងសហភាពអឺរ៉ុបប្តេជ្ញាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមកលើរុស្ស៊ីក្រោយប្រកាសឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែន

បរទេស៖ នៅថ្ងៃអង្គារនេះនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា ចក្រភពអង់គ្លេសនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាន់លើរុស្ស៊ីនិងបានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនពីការធ្វើរឿងខុសច្បាប់ ពាក់ព័ន្ធនឹងការឈ្លានពានពេញលេញលើអ៊ុយក្រែន ខណៈដែលក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនឹងមានជំនួបបន្ទាន់មួយនៅថ្ងៃអង្គារនេះដើម្បីសម្រេចចិត្តថាតើទណ្ឌកម្មអ្វីគួរដាក់មកលើរុស្ស៊ីក្រោយការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ទទួលស្គាល់ឯករាជ្យនៅតំបន់ផ្តាច់ខ្លួន ២កន្លែងនៅភាគខាងកើតអ៊ុយក្រែន។
លោក ចនសុន និយាយថាលោក ពូទីនពិតជាបានហែកចោលច្បាប់អន្តរជាតិ ហើយទណ្ឌកម្មអង់គ្លេសនឹងមានគោលដៅមិនត្រឹមតែតំបន់ដូណេតនិងតំបន់លូ ហាននៅអ៊ុយក្រែន ប៉ុណ្ណោះទេតែផលប្រយោជន៍សេដ្ឋកិច្ចរុស្ស៊ីផងដែរហើយពួកយើងនឹងដាក់ទណ្ឌកម្មធ្ងន់តាមដែលពួកយើងអាចធ្វើទៅបាន ។
ដោយឡែកលោកចូសេប បូរ៉ែលប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បាននិយាយថា ជំនួបនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង នឹងធ្វើការសម្រេចចិត្តលើការឆ្លើយតបដោយផ្ទាល់របស់អឺរ៉ុប ។ លោកបន្តថា ច្បាស់ណាស់ថា ការឆ្លើយតបនោះគឺជាទណ្ឌកម្ម ។
លោក បូរ៉ែល បញ្ជាក់ថា គោលដៅមិនត្រឹមតែជាទណ្ឌកម្មដែលអឺរ៉ុបរៀបចំទុក បើសិនជារុស្ស៊ីឈ្លានពានអ៊ុយក្រែននោះទេ តែពួកយើងនឹងលើកឡើងផងដែរការទទួលស្គាល់ឯករាជ្យនៅតំបន់ដូណេត និងតំបន់លូហាន ។
ពាក់ព័ន្ធនឹងសំនួរថាតើការសម្រេចចិត្តរបស់រុស្ស៊ីបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែនជាការឈ្លានពានឬ លោក បូរ៉ែល ឆ្លើយថា លោកនឹងមិននិយាយថា ជាការឈ្លានពានទាំងស្រុងនោះទែ ប៉ុន្តែទាហានរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែនរួចទៅហើយ ៕
រុស្ស៊ីបានដាកចេញចំណាត់ការលឿនៗ ដើម្បីគ្រប់គ្រងតំបន់ឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន ជាមួយនឹងច្បាប់ថ្មីដែលនឹងអនុញ្ញាតឲ្យមានការដាក់ពង្រាយទាហានរុស្ស៊ីចូលទៅកាន់តែជ្រៅទៅកាន់ទីនោះ ស្របពេលដែលលោកខាងលិច ត្រៀមប្រកាសទណ្ឌកម្មមកលើទីក្រុងម៉ូស្គូ ។
ច្បាប់ថ្មីរុស្ស៊ី ដែលទំនងជាងបោះត្រាភ្លាមៗដោយសភាគ្រប់គ្រងដោយវិមានក្រឹមឡាំង បានកើតមានឡើង រយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយលោក ពូទីន ទទួលស្គាល់ឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែន ។
ច្បាប់នេះ អាចជាលេសមួយសម្រាប់បើកផ្លូវទាហានរុស្ស៊ី ចូលកាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន ដូចអ្វីដែលជាក្តីបារម្ភរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ៕