អឺរ៉ុប៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានចោទប្រកាន់ប្រទេសរុស្សីពីបទភេរវកម្មនិយមភូមិសាស្ត្រនយោបាយ នៅក្នុងសន្ទរកថាទៅកាន់សមាជិកសភាអឺរ៉ុប កាលពីថ្ងៃអង្គារ សម្រាប់ការឈ្លានពានលើអ៊ុយក្រែន ដោយលោកបានបញ្ជាក់ពីសណ្តាប់ធ្នាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យសេចក្តីថ្លៃថ្នូរមនុស្សជាតិ ត្រូវរងការវាយប្រហារ និងធ្វើឲ្យអន្តរាយដល់ជោគវាសនាអឺរ៉ុប ។
ការរិះគន់របស់លោកលើប្រតិបត្តិការសឹកពិសេសរបស់វិមានក្រឹមឡាំងធ្វើឡើងបន្ទាប់ពីសន្ទរកថារបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តាមបណ្តាញវីដេអូ អំពាវនាវសុំសំណើរស្របច្បាប់ នយោបាយ និងជានិមិត្តរូបជាសមាជិកប្លុកនេះ ប៉ុន្តែលោក Michel បាមទទួលស្គាល់ថាសំណើររបស់អ៊ុយក្រែន ក្នុងការសុំចូលជាសមាជិកសហភាពអឺរ៉ុប ពិបាកសម្រេចបានខ្លាំងណាស់ ។
លោកZelenskyyបានបង្ហាញការដឹងគុណចំពោះវិធានការមិនធ្លាប់ដែលមានពីមុនមកដែលទីក្រុងព្រុចសែល ប្រឆាំងនឹងរុស្ស៊ី និងគាំទ្រកងកម្លាំងប្រដាប់អាវុធរបស់លោក ដែលរួមទាំងការផ្តល់មូលនិធិដល់ការចែកចាយអាវុធផងដែរ ។
លោកZelenskyyបាននិយាយពីទីក្រុងគីវថា បើគ្មានអ្នករាល់គ្នាអ៊ុយក្រែននឹងឯការ ។ ពួកយើងបានពង្រឹងកម្លាំង ពួកយើងបានឯកភាពក្នុងកម្រិតខ្ពស់បំផុត ពួកយើងដូចគ្នានឹងអ្នករាល់គ្នា ។
ខណៈពេលនោះដែរលោក Michelនិងប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានបង្ហាញការគាំទ្រយ៉ាងពេញដល់អ៊ុយក្រែន ។
លោក Michelបាននិយាយថាមិនមែនតែអ៊ុយក្រែនមួយនោះទេដែលរងការវាយប្រហារ ។ ច្បាប់អន្តរជាតិសណ្តាប់ធ្លាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យ សុទ្ធតែរងការវាយប្រហារដូចគ្នា ។
ដោយឡែក លោកស្រី Von der Leyen បាននិយាយថា ជាផ្នែកមួយនៃការឆ្លើយតបរបស់សហភាពអឺរ៉ុប ទីក្រុងព្រុចសែល នឹងផ្តល់ប្រាក់ ៥៦០លានដុល្លារបន្ថែមទៀត ជួយដោះស្រាយផលវិបាកមនុស្សធម៌បង្កឡើងដោយសារសង្រ្គាមមួយនេះ ដែលរួមទាំងលំហូរចូលជនភៀសខ្លួនមកកាន់ប្លុកមួយនេះ ៕