ភ្នំពេញ:លោក ហៃ ស៊ីណា ចាងហ្វាងសារព័ត៌មានដេលីខ្មែរនិងសហការី សូមសម្តែងការអបអរសាទរ ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ជូន ឯកឧត្តម ខៀវ កាញារីទ្ធ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីពិតជាសាកសមដែលឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានលះបង់ពេលវេលាជាច្រើនលើសមរភូមិព័ត៌មានចាប់តាំងពីពិភពលោកមានប៉ូលមហាអំណាចពីរ រហូតកម្ពុជាទទួលបានសន្តិភាព ១០០% ក្នុងនយោបាយ ឈ្នះៗដែលមានសម្តេចតេជោជាមគ្គុទេសក៍ ឯកនយោបាយឈ្នះៗជាពិសេសឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី គឺជាថ្នាក់ដឹកនាំ ជាឪពុក ជាអ៊ំ ជាពូ ជាបង ដែលឯកឧត្តមរដ្ឋមន្ត្រីតែងតែសណ្តោសប្រណី ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ។
នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំបាទនិងសហការី និងក្រុមគ្រួសារសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់រក្សាសម្តេចពូសូម ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំ មួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ព្រមទាំងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ។