ខេត្តព្រះវិហារ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះបានអញ្ជើញចូលជួបតំណាងសហគមគ្រួសារកងទ័ពដែលអញ្ជើញមកពីកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ ៧, ៨, ៩។
ជំនួបនោះគឺ ដើម្បីពិភាក្សាការងារ និងលើកផែនការអនុវត្តបន្តក្នុងគោលដៅជំរុញឱ្យមានប្រសិទ្ធភាពចំពោះការអនុវត្តគម្រោងឥណទានគ្រួសារកងទ័ព។ក្នុងជំនួបនៃកិច្ចពិភាក្សា នាឳកាសនោះលោកបណ្ឌិត បានលើកយកនូវអនុសាសន៍មួយចំនូន មាន៖
១.ស្នើសុំឱ្យសហគមគ្រួសារកងទ័ពរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់សហគមឡើងវិញ ដោយក្នុងនោះពិនិត្យ និងជ្រើសរើសសមាជិកដែលមានឆន្ទៈពិតប្រាកដ។
២.រៀបចំឳ្យមានផែនការអាជីវកម្មកំណត់ត្រាហិរញ្ញវត្ថុអោយបានច្បាស់លាស់និងគួរជ្រើសរើសមុខរបរ ឬ ដំដុះដំណាំប្រភេទណាដែលមានសក្កដានុពល ឬការចញ្ចឹមសត្វជាដើម ដែលអាចឆ្លើយតបបានទៅនឹងការបង់ការប្រាក់ធនាគារបាន និង/អាចបង្វិលសាច់ប្រាក់បាន។
៣. លោកបណ្ឌិតបានធ្វើការកត់សម្គាល់បន្ថែម អំពីលទ្ធភាពក្នុងករណីសហគមគ្រួសារកងទ័ពគួររៀបចំបាននូវទីតាំងកែច្នៃផលិតកសិកម្ម និងឃ្លាំងស្តុករួមក្នុងសហគមរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការស្រូបទាញផលិតផលកសិកម្មបានកាន់តែប្រសើរ និងអាចទប់ស្កាត់ការហូរចេញផលិតផលដែលផលិតបានទៅទីផ្សារដោយតំលៃទាប។
៤.លោកបណ្ឌិត បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់តំណាងគ្រួសារកងទ័ព គួរធ្វើការបែងចែករវាងគ្រួសារសមាជិកសហគមដែលចិញ្ចឹមសត្វ, ដាំដុះបន្លែ, ដាំស្វាយចន្ទីជាដើម, ការណ៍នេះ គឺដើម្បីងាយស្រួលតភ្ជាប់ទីផ្សារ និងមានស្ថេរភាពក្នុងការផ្គត់ផ្គង់ចូលទីផ្សារ។
លោកបណ្ឌិតនិងសហការីបានបន្តអញ្ជើញចុះពិនិត្យមើលទីតាំងចិញ្ចឹមជ្រូកចញ្ចឹមត្រីក្នុងប៊ែ ចញ្ចឹមមាន់ របស់កងពលតូចអន្តរាគមន៍លេខ៨ស្រាប់ផ្គត់ផ្គង់កងទ័ពជួរមុខ។