ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ្រូពេទ្យឯកជន និងប្រពន្ធត្រូវសមត្ថកិច្ចនាំខ្លួន ដោយសារ​តែ​​ចាក់ថ្នាំកុមារីអាយុ៩ឆ្នាំបណ្តាលឱ្យពិការជើងមួយជំហៀង

កំពង់ឆ្នាំង៖ក្រោយពីទទួលបានព័ត៌មានករណីគ្រូពេទ្យចាក់ថ្នាំកុមារីអាយុ៩ឆ្នាំម្នាក់​បណ្តាល​ឱ្យពិការជើង​មួយជំហៀងនៅល្ងាចថ្ងៃទី២២ខែមីនាឆ្នាំ២០២២​សមត្ថកិច្ចនគរបាលការិយា​ល័យប្រឆាំង​បទល្មើសសេដ្ឋកិច​្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​បាននាំខ្លួន​គ្រូពេទ្យឯកជនម្នាក់ដែលជាម្ចាស់(បន្ទប់ពិគ្រោះជំងឺ វេជ្ជ.សូ សាវឿន)​បន្ទប់ពិគ្រោះជំងឺ វេជ្ជ.សូ សាវឿន)និងភរិយា មានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស និងភរិយា ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើការនាំខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
គ្រូពេទ្យ​ និងប្រពន្ធដែកត្រូវសមត្ថកច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត​ កាលពីល្ងាចមិញ​ នេះ​ ក្រោយពីប្រពន្ធគ្រូពេទ្យ ឈ្មោះ គីម (មិនមានវិជ្ជាជីវៈ) បានចាក់ថ្នាំកុមារីអាយុ ៩ ឆ្នាំម្នាក់ បណ្ដាលឱ្យស្វិតជើងមួយចំហៀង ។
កុមារីរងគ្រោះពិការជើងមានឈ្មោះ ភិន ស្រីនាថអាយុ៩ឆ្នាំរស់នៅភូមិបឹងស្ទេងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។បច្ចប្បន្នសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកំពុងបន្តនីតិវិធី។